ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៣៦- តើផែនការអភិវឌ្ឍទេសចរណ៍ថ្នាក់តំបន់សំដៅដល់អ្វី ?
៣៧- តើផែនការអភិវឌ្ឍទេសចរណ៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិសំដៅដល់អ្វី ?
៣៨- តើភាពទាក់ទាញទេសចរណ៍សំដៅដល់អ្វី ?
៣៩- តើភ្នាក់ងារទេសចរណ៍សំដៅដល់អ្វី ?
៤០- តើភ្ញៀវសំដៅដល់អ្វី ?
ចម្លើយ
៣៦- ផែនការអភិវឌ្ឍទេសចរណ៍ថ្នាក់តំបន់ សំដៅដល់ផែនការទូទៅ សម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍ក្នុងតំបន់បានកំណត់មួយ រួមបញ្ជូលដោយគោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រដែលក្រសួងទេសចរណ៍បានរៀបចំ ។
៣៧- ផែនការអភិវឌ្ឍទេសចរណ៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅដល់ផែនការទូទៅសម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍ ក្នុងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌមួយ រួមបញ្ជូល ដោយគោលនយោបាយ ផែន និងយុទ្ធសាស្ត្រ ដែលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនោះ និងក្រសួងទេសចរណ៍បានរៀបចំ ។
៣៨- ភាពទាក់ទាញទេសចរណ៍ សំដៅដល់សម្បត្តិវប្បធម៌ ធនធានធម្មជាតិ ព្រឹត្តិការណ៍ អាជីវកម្ម ទីបរិវេណ បរិក្ខារប្រើប្រាស់ ឬភាពទាក់ទាញផ្សេងៗទៀត ដែលមានលក្ខណៈពិសេស សម្រាប់បម្រើឲ្យការសម្រាកំហែកម្សាន្ត និងគោលបំណងទេសចរណ៍ស្របច្បាប់ផ្សេងៗទៀត ។
៣៩- ភ្នាក់ងារទេសចរណ៍ សំដៅដល់បុគ្គលមានសញ្ជាតិខ្មែរ ដែលធ្វើអាជីវកម្មជាអ្នកជួយលក់សេវាកម្មទេសចរណ៍ ដូចជា សំបុត្រមធ្យោបាយធ្វើដំណើរ សេវាកម្មសា្នក់នៅទេសចរណ៍ និងសេវាកម្មទេសចរណ៍ផ្សេងៗទៀត រាប់បញ្ជូលខ្សែទស្សនកិច្ចដែលបង្កើតដោយការីទេសចរណ៍ផងដែរ ។
៤០- ភ្ញៀវ សំដៅដល់បុគ្គលដែលធ្វើដំណើរដើម្បីសម្រាក លំហែ កម្សាន្តធុរកិច្ច និងគោលបំណងទេសចរណ៍ស្របច្បាប់ផ្សេងៗទៀត ក្នុងនាមជាទេសចរ ឬជាអ្នកធ្វើដំណើរកម្សាន្ត ។