ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៤១- តើមគ្គុទ្ទេសក៏ទេសចរណ៍សំដៅដល់អ្វី ?
៤២- តើមណ្ឌលកម្សាន្តទេសចរណ៍សំដៅដល់អ្វី ?
៤៣- តើមណ្ឌលកម្សាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យសំដៅដល់អ្វី ?
៤៤- តើមូលដ្ឋានសេវាកម្មម្ហូបអាហារនិងភេសជ្ជៈសំដៅដល់អ្វី ?
៤៥- តើមូលដ្ឋានសេវាកម្មស្នាក់នៅទេសចរណ៍សំដៅដល់អ្វី ?
ចម្លើយ
៤១- មគ្គុទ្ទេសក៏ទេសចរណ៍សំដៅដល់បុគ្គលដែលប្រកបអាជីព ជាអ្នកទទួលជូនថែរក្សាភ្ញៀវជាតិ អន្តរជាតិ និងធ្វើអត្ថាធិប្បាយពន្យល់ អំពីភូមិសាស្ត្រ ធម្មជាតិ ប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ ទំនៀមទម្លាប់ និងសេដ្ឋកិច្ច សង្គមនៃទីកន្លែងទស្សនា។
៤២- មណ្ឌលកម្សាន្តទេសចរណ៍ សំដៅដល់ទីតាំងសេវាកម្មទាំងឡាយ ដែលធ្វើអាជីវកម្មបម្រើឲ្យការសម្រាកលំហែ និងកម្សាន្ត តាមគោលការណ៍ស្របច្បាប់ ហើយប្រភេទអាជីវកម្មទាំងនោះ ត្រូវបានកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។
៤៣- មណ្ឌលកម្សាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យ សំដៅដល់ទីតាំងសេវាកម្មទាំងឡាយដែលធ្វើអាជីវកម្មបម្រើឲ្យការសម្រាកលំហែ និងកម្សាន្តសម្រាប់មនុស្សពេញវ័យ ហើយប្រភេទអាជីវកម្មទាំងនោះត្រូវបានកំណត់ដោយអនុក្រឹត្យ ។
៤៤- មូលដ្ឋានសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ សំដៅដល់អាហារដ្ឋាន ភោជនីយដ្ឋានអគារ ឬទីតាំងសម្រាប់ពិធីជាប់លៀង ឬស្រមោលសរដែលបើកដំណើរការបម្រើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈឬសេវាកម្មកម្សាន្តដទៃទៀតសម្រាប់ភ្ញៀវ ។
៤៥- មូលដ្ឋានសេវាកម្មស្នាក់នៅទេសចរណ៍ សំដៅដល់សណ្ឋាគារ អាផាត់ម៉ិន ម៉ូតែល ផ្ទះសំណាក់ ឡ័ដ បឹងកាឡូ កន្លែងបោះជំរំ និងកន្លែងសម្រាកស្នាក់នៅសម្រាប់ទេសចរណ៍ផ្សេងទៀត ។