ដើម្បីស្តារសេដ្ឋកិច្ច និងសង្គម រដ្ឋាភិបាលបារាំង បានធ្វើដូចតទៅ៖
- កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងធ្វើឱ្យមានកំណើនខាងផលិតផល ឧស្សាហកម្ម និងកសិកម្ម ប្រហាក់ប្រហែលមុនឆ្នាំ ១៩៣៨។
- ធ្វើជាតូបនីយកម្មរោងចក្រ ឧស្សាហកម្មធ្យូងថ្ម និងឧស្ម័នរហូតដល់ធនាគារ។
- បង្កើតអង្គការសង្គ្រោះសង្គម សម្រាប់ជួយឧបត្ថម្ភដល់អ្នកមានជំងឺ គ្រោះថ្នាក់ការងារ និងប្រាក់ចំណោលសម្រាប់គ្រួសារ។