Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

បុត្តទារស្ស សង្គហោ កិរិយាសង្គ្រោះបុត្រនិងភរិយា ។ មាតាបិតាដែលបានបំពេញកាតព្វកិច្ច៥ប្រការចំពោះកូន គឺហាមឃាត់កូនកុំឱ្យប្រព្រឹត្តអំពើអាក្រក់១ ណែនាំកូនឱ្យធ្វើតែអំពើល្អ (ទាំងការគិត ទាំងសកម្មភាព និងពាក្យសម្ដី) ជាអំពើមានតែប្រយោជន៍ មិននាំផលក្តៅក្រហាយ១ ទំនុកបម្រុងកូនឱ្យបានរៀនសូត្រ ឱ្យមានចំណេះដឹង មានសមត្ថភាពអាចរស់នៅដោយថ្លៃថ្នូរ១ ទុកដាក់កូនឱ្យមានគូស្រករត្រឹមត្រូវ១ និងចែកទ្រព្យសម្បត្តិឱ្យកូនបានសមរម្យ១ ឈ្មោះថា ជាមាតា បិតាសង្គ្រោះបុត្រយ៉ាងល្អ ។ ឯស្វាមីដែលបានបំពេញកាតព្វកិច្ច៥ប្រការចំពោះភរិយាគឺ និយាយពាក្យផ្អែមល្ហែមនឹងភរិយា១ មិនមើលងាយភរិយា១ មិនក្បត់ភរិយា១ ផ្គត់ផ្គង់ភរិយា១ និងផ្តល់សិទ្ធិក្នុងផ្ទះឱ្យភរិយា១ ឈ្មោះថាស្វាមីសង្គ្រោះភរិយា ។ បុរសដែលបានធ្វើកិច្ចនេះដោយពេញលេញនិងទៀងទាត់ឈ្មោះថា ជាអ្នកបានកសាងគ្រឹះសុភមង្គលទាំងក្នុងគ្រួសារនិងសម្រាប់សង្គមជាតិ ។ ដូច្នេះ កិរិយាព្យាយាមប្រព្រឹត្តឱ្យបានល្អក្នុងការសង្គ្រោះបុត្រនិងភរិយា ជាមង្គលដ៏ឧត្តម ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login