Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២៦- តើបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិការទូតគឺជាអ្វី ?

២៧- តើបុព្វសិទ្ធិសំដៅទៅលើអ្វីខ្លះ ?

២៨- តើអភ័យឯកសិទ្ធិសំដៅទៅលើអ្វី ?

២៩- ហេតុអ្វីបានជាអ្នកការទូត មន្រ្តីអ្នកការទូត បុគ្គលិកគ្រួសារនៃស្ថានបេសកកម្មការទូតមានបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ ?

៣០- តើនីតិវិធីនៃការតែងតាំង ប្រមុខបេសកកម្មការទូតត្រូវបំពេញលក្ខខណ្ឌប៉ុន្មានយ៉ាងជាមួយរដ្ឋម្ចាស់ផ្ទះ ?

ចម្លើយ

២៦- បុព្វសិទ្ធិនិងអភ័យឯកសិទ្ធិការទូត គឺជាសិទ្ធិពិសេសទាំងឡាយ ដែលរដ្ឋម្ចាស់ផ្ទះផ្តល់ទៅឲ្យរដ្ឋដាក់ទូតបេសកកម្មស្ថិតនៅលើទឹកដីរបស់ខ្លួនមានមន្ត្រីការទូត ភ្នាក់ងារការទូតនិងបុគ្គលិកនៃតំណាងបេសកកម្មនោះ ។

២៧- បុព្វសិទ្ធិសំដៅទៅលើ ៖

  • សិទ្ធិមានជាចម្បង ជាអាទិភាព
  • សិទ្ធិទាំងឡាយ ដែលរដ្ឋម្ចាស់ផ្ទះបានផ្តល់ឲ្យរដ្ឋដាក់ទូត សម្របសម្រួលសម្រាប់សកម្មភាពការងាររបស់បេសកកម្មការទូតនោះ ដើម្បីដោះស្រាយនូវស្មុគ្រស្មាញរដ្ឋបាលទូទៅជាមួយរដ្ឋម្ចាស់ផ្ទះ ដូចជាការលើកលែង ៖

- បង់ពន្ធដីធ្លីរបស់ស្ថានទូត

- ពន្ធលើប្រាក់បៀរវត្សបុគ្គលិក

- ការនាំចូលសម្ភារៈប្រើប្រាស់ក្នុងវិស័យ

- ការនាំចូលយានជំនិះសម្រាប់ស្ថានបេសកកម្ម និង

- បុគ្គលិកផ្ទាល់ខ្លួនដោយពុំបានបង់ពន្ធគយ ។

២៨- អភ័យឯកសិទ្ធិ សំដៅទៅលើសិទ្ធិទាំងលាយ ដែលរដ្ឋាជាម្ចាស់ផ្ទះបានផ្តល់ឲ្យស្ថានបេសកកម្មការទូត និងបុគ្គលិករបស់បេសកកម្មការទូតនោះ រួចផុតពីអំណាចយុត្តាធិការរបស់រដ្ឋម្ចាស់ផ្ទះ ដោយធានាបាននូវភាពពុំអាចបំពានបាន និងត្រូវបានការពារដល់ការអនុវត្តមុខងាររបស់បុគ្គលិកទាំងនោះ ។

២៩- យោងតាមអនុសញ្ញាស្តីពីការទូតក្រុងវីយែន បុគ្គលិកការទូតនិងសមាជិកនៃគ្រួសាររបស់គេ ពុំមានសិទ្ធិរួចពន្ធនិងអាករទាំងឡាយមានដូចជា ៖

  • ពន្ធមិនផ្ទាល់
  • ពន្ធលើដីធ្លីផ្ទះសំបែង
  • ពន្ធលើប្រាក់ចំណូល
  • ពន្ធអាករលើតម្លៃសេវាកម្មពិសេសផ្សេងៗ ។

៣០- នីតិវិធីនៃការតែងតាំង ប្រមុខបេសកកម្មការទូតត្រូវបំពេញលក្ខខណ្ឌចំនួន៤យ៉ាងជាមួយរដ្ឋម្ចាស់ផ្ទះមានដូចជា ៖

  • រដ្ឋដាក់ទូតត្រូវជ្រើសរើបេក្ខជនប្រមុខបេសកកម្ម ហើយដាក់សំណើរទៅរដ្ឋម្ចាស់ផ្ទះ ។
  • រដ្ឋម្ចាស់ផ្ទះត្រូវផ្តល់ការយល់ព្រមដល់បេក្ខជននោះ (ក្នុងករណីមានការបដិសេធ រដ្ឋដាក់ទូតត្រូវជ្រើសរើសបេក្ខជនថ្មីមួយទៀត) ។
  • រដ្ឋដាក់ទូតត្រូវចេញសារតាំងប្រមុខបេសកកម្ម
  • រដ្ឋម្ចាស់ផ្ទះប្រារព្ធទទួលសារតាំង ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login