Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣៦- តើការចរចាដោយប្រយោលនេះគេអាចធ្វើទៅបានទេ ? មានអ្វីជាឧបសគ្គក្នុងដំណើរការចរចាដោយប្រយោលនេះ ?

៣៧- តើការចរចាតាមរយៈអន្តរការីនេះមានប្រសិទ្ធិភាពដែរឬទេ ?

៣៨- តើយុទ្ធវិធីក្នុងការចរចាមានប៉ុន្មានយ៉ាង ?

៣៩- ហេតុអ្វីបានការចរចាទំនាក់ទំនងកម្រិតជាន់ខ្ពស់មិនអាចទទួលបានជោគជ័យនោះ ?

៤០- តើការចរចាមានលក្ខណៈប៉ុន្មានយ៉ាង ?

ចម្លើយ

៣៦- ពេលខ្លះការចរចាដោយប្រយោលនេះ មិនអាចធ្វើអ្វីទៅបានឡើយដោយសារកត្តាមួយចំនួនដូចជា ៖

  • ភាពមិនចុះសម្រុងគ្នានៃភាគីទាំងសងខាង
  • ភាគីនីមួយៗចង់រក្សាឧត្តភាពរៀងៗខ្លួន
  • គេត្រូវការភាគីទីបីជាអន្តរការី អាចនាំទៅដល់ការការចរចាដោយផ្ទាល់ ។

៣៧- ពេលខ្លះ ការចរចាតាមរយៈអន្តរការីវារឹតតែធ្វើឲ្យបញ្ហាកាន់មានសភាពធំឡើងៗ បើអន្តរការីនោះមានមិនស្មោះត្រង់ឬចង់បំបែកបំបាក់ភាគីទាំងសងខាង ។ បើធាតុពិតគេរាយការណ៍ពីភាពពឹសពុលអាក្រក់ណាមួយរបស់ភាគីទាំងសងខាងនោះ ពួកគេនឹងក្លាយទៅជាសត្រូវជាមួយគ្នាក្នុងប្រការមិនល្អណាមួយជាពុំខាន (សត្រូវស៊ីសាច់ហុតឈាមនិងគ្នា) ។ ទោះជាយ៉ាងណាក៏ដោយ ក៏ការចរចាតាមរយៈអន្តរការីនេះ គឺជាមធ្យោបាយមួយមានប្រសិទ្ធភាព ហើយនៅមានប្រជាប្រិយភាពរហូតមកដល់សព្វថ្ងៃនេះ ។

៣៨- យុទ្ធវិធីក្នុងការចរចាមាន៤យ៉ាងគឺ ៖

  • ការគំរាមកំហែង ជាការបំភិបំភ័យមានប្រសិទ្ធភាពជាការបង្ខិតបង្ខំឬម្យ៉ាងទៀត គេហៅថាការប្រើធម៌ក្តៅ
  • ការដាក់ទោស សំដៅការហ៊ុំព័ទ្ធសេដ្ឋកិច្ច
  • ការសន្យា គឺជាធម៌ត្រជាក់ តាមរយៈការលើកទឹកចិត្តនិងការផ្តល់ជាជំនួយផងដែរ ។
  • ការផ្តល់ជារង្វាន់ សំដៅដល់ការផ្តល់ជាជំនួយ ។

៣៩- ការទំនាក់ទំនងកម្រិតជាន់ខ្ពស់ មិនបានទទួលជោគជ័យទេពីព្រោះ ការចរចាកម្រិតជាន់ខ្ពស់នេះ វាមានទម្ងន់លើការអនុវត្ត និងការសម្រេចដែលត្រូវប្រព្រឹត្តតាម ហើយនៅក្នុងករណីខ្លះបញ្ហាមួយចំនួន ភាគីម្ខាងទៀតមិនយល់ថាចាំបាច់ត្រូវការការចរចកម្រិតខ្ពស់ឡើយ ។

៤០- ការចរចាមានលក្ខណៈ២យ៉ាងគឺ ៖

  • ការចរចាការទូតជាសាធារណៈ
  • ការចរចាការទូតជាលក្ខណៈឯកជន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login