Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៦- តើសិទ្ធិវន្តនៃធនលាភឧត្តរជីវីរួមមាន សហព័ទ្ធនិងកូន ព្រមទាំងឪពុកម្តាយឬមនុស្សចាស់ជរាដែលរស់នៅក្នុងបន្ទុកផ្ទាល់របស់សាមីជនមុនពេលទទួលមរណភាព តើត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ ?

១៧- តើសេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រផ្នែកហានិភ័យការងារសម្រាប់បុគ្គលនៃវិស័យសាធរណៈមានអ្វីខ្លះ ?

១៨- តើសកម្មភាពពាក់ព័ន្ធនឹងផ្នែកសុខភាពនិងសង្គមមានប្រភពមូលនិធិមកពីណា ?

១៩- តើកម្មករនិយោជិតទេសន្តរប្រវេសក៍សំដៅដល់អ្វី ?

២០- តើកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធសំដៅដល់អ្វី ?

ចម្លើយ

១៦- សិទ្ធិវន្តនៃធនលាភឧត្តរជីវីរួមមាន សហព័ទ្ធនិងកូន ព្រមទាំងឪពុកម្តាយឬមនុស្សចាស់ជរាដែលរស់នៅក្នុងបន្ទុកផ្ទាល់របស់សាមីជនមុនពេលទទួលមរណភាព ត្រូវបំពេញលក្ខខណ្ឌដូចជា ៖

ក- សម្រាប់ប្តីឬប្រពន្ធ ត្រូវចុះសំបុត្រអាពាហ៍ពិពាហ៍មុនកាលបរិច្ឆេទនៃហានិភ័យការងារ ឬមុនពេលទទួលមរណភាពដោយហានិភ័យការងារ ។

ខ- ចំពោះកូន ត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម ៖

  • មិនទាន់រៀបអាពាហ៍ពិពាហ៍
  • ជាកូនបង្កើត
  • ក្នុងករណីមានការលែងលះឬករណីមរណភាពនៃប្តីឬប្រពន្ធ កូននៃគូស្រករក្រោយដែលនៅក្នុងបន្ទុកផ្ទាល់របស់សាមីជន ក៏មានសិទ្ធិដូចកូននៃអាពាហ៍ពិពាហ៍មុនដែរ
  • កូនសុំរបស់សាមីជនរងគ្រោះ ដែលបានស្មុំស្របតាមបទប្បញ្ញត្តិជាធរមាន ឬក្មេងកំព្រារស់នៅក្នុងបន្ទុកផ្ទាល់របស់សាមីជនរងគ្រោះ
  • មានអាយុមិនលើសពី២១ (ម្ភៃមួយ) ឆ្នាំ ។

កូនពិការឬមានជំងឺរ៉ាំរ៉ៃ ហើយមិនអាចប្រកបការងារឬមុខរបរដែលមានប្រាក់ចំណូលត្រូវផ្តល់ធនលាភឧត្តរជីវីអស់មួយជីវិត ។ ការកំណត់ស្ថានភាពពិការ ឬជំងឺរ៉ាំរ៉ៃត្រូវបញ្ជាក់ដោយគ្រូពេទ្យឯកទេស និងមានការយល់ព្រមពីក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃ ប.ស.ស. ។

គ- ឪពុកម្តាយឬមនុស្សចាស់ជរានៅក្នុងបន្ទុកផ្ទាល់របស់ជនរងគ្រោះដែលមានអាយុយ៉ាងតិច៦០ (ហុកសិប) ឆ្នាំ គិតត្រឹមកាលបរិច្ឆេទនៃការទទួលមរណភាពរបស់ជនរងគ្រោះនិងមិនមានប្រកបមុខរបរដែលមានប្រាក់ចំណូល ឬប្រាក់សោធននិវត្តន៍ ឬសោធនជរាភាព ។ ចំពោះឪពុកម្តាយឬមនុស្សចាស់ជរាដែលមានជំងឺរ៉ាំរ៉ៃ ព្យាបាលមិនជា ឬមានទុព្វលភាព និងមិនមានប្រាក់ចំណូល​ ឬប្រាក់សោធននិវត្តន៍ ឬសោធនជរាភាព មិនត្រូវបានកំណត់អាយុឡើយ ។

ឃ- សិទ្ធិទទួលបានធនលាភឧត្តរជីវីត្រូវផុតរលត់ក្នុងករណីដូចខាងក្រោម ៖

  • សាមីជនទទួលមរណភាព
  • ប្តីឬប្រពន្ធរៀបអាពាហ៍ពិពាហ៍ជាថ្មី ស្របតាមនីតិវិធីច្បាប់ដែលមានជាធរមាន ។

ក្នុងករណីនេះ សាមីជនត្រូវជូនដំណឹងមក ប.ស.ស. យ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃការរៀបអាពាហ៍ពិពាហ៍ថ្មី ។

១៧- សេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រផ្នែកហានិភ័យការងារសម្រាប់បុគ្គលនៃវិស័យសាធរណៈមានដូចជា ៖

  • ការព្យាបាលនិងថែទាំមុខរបួស ឬជំងឺដែលបណ្តាលមកពីហានិភ័យការងារតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្ត្រ រហូតជាសះស្បើយ ទោះអ្នករងគ្រោះសម្រាកឬមិនសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលក្តី
  • ការផ្តល់សេវាសង្រ្គោះបន្ទាន់
  • ការផ្គត់ផ្គង់ឱសថសម្រាប់ការព្យាបាល និងសម្ភារៈប្រើប្រាស់បន្ទាប់បន្សំសម្រាប់ការព្យាបាល
  • ការផ្តល់សេវាដឹកសពឬសេវាបញ្ជូនជនរងគ្រោះដែលត្រូវសង្រ្គោះបន្ទាន់
  • ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់អ្នកថែទាំអ្នករងគ្រោះ ក្នុងពេលសម្រាកព្យាបាលសម្រាប់ករណីធ្ងន់ធ្ងរដែលសាមីជនរងគ្រោះមិនអាចបម្រើខ្លួនឯងបាន ។

១៨- សកម្មភាពពាក់ព័ន្ធនឹងផ្នែកសុខភាពនិងសង្គមមានប្រភពមូលនិធិមកពី

  • ប្រាក់ពិន័យនិយោជកទាក់ទងនឹងការខកខាន ឬមានកំហុសក្នុងការអនុវត្តតាមច្បាប់នឹងបទបញ្ជាផ្សេងៗ
  • ថវិកាគ្រោងសម្រាប់ធ្វើសកម្មភាពពាក់ព័ន្ធនឹងផ្នែកសុខភាពនិងសង្គមនៃផ្នែកនីមួយៗក្នុងរបបសន្តិសុខសង្គម ។

មូលនិធិសកម្មភាពពាក់ព័ន្ធនឹងផ្នែកសខុភាពនិងសង្គមត្រូវប្រើប្រាស់លើសកម្មភាពដូចខាងក្រោម ៖

  • ការបង្ការសុខភាពទូទៅ
  • ការបង្ការហានិភ័យការងារ
  • ការសិក្សា ស្រាវជ្រាវ និងធ្វើស្ថិតិសន្តិសុខសង្គម
  • ការអប់រំ ផ្សព្វផ្សាយ បណ្តុះបណ្តាល
  • ការផ្តល់ជំនួយខាងហិរញ្ញវត្ថុ ឬការចូលរួមជាមួយស្ថាប័នសាធារណៈ ឬឯកជនក្នុងផ្នែកពាក់ព័ន្ធសុខភាព និងសង្គមដែលមានសកម្មភាពជាប្រយោជន៍សម្រាប់សមាជិក ប.ស.ស. ។

១៩- កម្មករនិយោជិតទេសន្តរប្រវេសក៍ សំដៅដល់ជនគ្រប់ភេទដែលចាកចេញទៅធ្វើការនៅក្រៅប្រទេស ដោយស្របច្បាប់និងបានចុះបញ្ជីក្នុងស្ថាប័នសន្តិសុខសង្គមនៃប្រទេសទទួលឲ្យធ្វើការ ។

២០- កម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ សំដៅដល់ជនគ្រប់ភេទនិងគ្រប់សញ្ជាតិដែលបានចុះកិច្ចសន្យាធ្វើការយកប្រាក់ឈ្នួលក្រោមការដឹកនាំ និងគ្រប់គ្រងរបស់និយោជកម្នាក់ឬច្រើននាក់ ដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនគិតដល់ប្រភេទ ទម្រង់ និងសុពលភាពនៃកិច្ចសន្យាការងារ ឬប្រភេទ និងចំនួនប្រាក់ឈ្នួល ។ កម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធត្រូវគិតរួមបញ្ជូលទាំងបុគ្គលិក ធ្វើការតាមផ្លូវអាកាសនិងនាវាសមុទ្រព្រមទាំងអ្នកបម្រើក្នុងផ្ទះផងដែរ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login