Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សុភាសិតា ច យា វាចា វាចាដែលបុគ្គលពោលដោយប្រពៃ ។ មនុស្សតែងប្រើការនិយាយជាមធ្យោបាយទំនាក់ទំនងនិងផ្តល់ព័ត៌មានដល់គ្នា នឹងគ្នា ប៉ុន្តែ ព្រះពុទ្ធបានបង្រៀនឱ្យយើងចេះជ្រើសរើស ពាក្យសម្ដីសម្រាប់និយាយស្តីឱ្យដូចជាកសិករជ្រើសរើសគ្រាប់ពូជសម្រាប់ ដាំដុះ សាបព្រោះយ៉ាងនោះដែរ ហើយព្រះអង្គតែងបានបង្រៀនយើងកុំឱ្យពោលពាក្យណាដែលធ្វើឱ្យអ្នកដទៃឈឺចាប់ ខូចប្រយោជន៍ បែកបាក់សាមគ្គី ឬពាក្យរោយរាយឥតប្រយោជន៍ ។ ពាក្យល្អពីរោះមានប្រយោជន៍ សូម្បីតែមួយឃ្លា មួយប្រយោគក៏ប្រសើរជាងពាក្យរោយរាយឥតប្រយោជន៍រាប់ពាន់ប្រយោគដែរ ។ ពាក្យដ៏ប្រពៃសំដៅដល់កថាវត្ថុ គឺពាក្យដែលបុគ្គលគប្បីពោល១០យ៉ាង គឺពោលអំពីការមិនលោភលន់១ អំពីការសន្ដោស១ អំពីការស្ងប់ស្ងាត់កាយនិងចិត្ត១ អំពីការនៅមិនច្របូកច្របល់ដោយពួកក្រុម១ អំពីការព្យាយាម១ អំពីសីល១ អំពីសមាធិ១ អំពីបញ្ញា១ អំពីព្រះនិព្វាន១ និងអំពីធម៌រំលត់ទុក្ខ១ ។ កិរិយាពោលនូវពាក្យដ៏ប្រពៃយ៉ាងនេះ ជាមង្គលដ៏ឧត្តម ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login