ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ធម្មចរិយា កិរិយាប្រព្រឹត្តធម៌ដ៏ប្រសើរ ។ បានដល់ធម៌១០យ៉ាងគឺ កិរិយាមិនសម្លាប់១ កិរិយាមិនលួចប្លន់១ កិរិយាមិនប្រព្រឹត្តល្មើសក្នុងកាមតណ្ហា១ កិរិយាមិនកុហកឆបោកកេងប្រវញ្ច១ កិរិយាមិនពោលពាក្យញុះញង់ អុជអាល បំបែកបំបាក់១ កិរិយាមិនពោលពាក្យអាក្រក់អសុរោះ១ កិរិយាមិនពោលពាក្យរោយរាយឥតប្រយោជន៍១ កិរិយាមិនលោភលន់លើទ្រព្យអ្នកដទៃ១ កិរិយាមិនគុំគួនព្យាបាទអ្នកដទៃ១ និងកិរិយាយល់ត្រឹមត្រូវ គឺយល់ថាធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ និងយល់តាមសភាវៈពិតនៃធម្មជាតិ និងលោកិយ១ ។ កិរិយាដែលចេះពិចារណាឱ្យបានជាក់ច្បាស់ ហើយប្រព្រឹត្តឱ្យបានត្រឹមត្រូវតាមធម៌ទាំង១០ប្រការនេះ ជាមង្គលដ៏ឧត្តម ។