ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ញាតកានញ្ច សង្គហោ កិរិយាសង្គ្រោះញាតិទាំងឡាយ ។ ដែលហៅថាញាតិបានដល់បងប្អូនជាញាតិសន្តានទាំងពីរខាង គឺតាំងពីដូនតាជំនាន់ទី៧ខាងមាតាចុះមកនិងតាំងពីដូនតាទី៧ខាងបិតាចុះមក (ដែលហៅថា ញាតិប្រាំពីរសន្តាន) ។ មនុស្សល្អតែងស្រឡាញ់រាប់អាននិងសង្គ្រោះ យឹតយោង លើកស្ទួយ ផ្ចុងផ្តើមឱ្យញាតិសន្តានរបស់ខ្លួនឱ្យបានសិក្សាអប់រំ មានមុខរបរការងារសុចរិតនិងជួយដាស់តឿនដឹកនាំឱ្យពួកគេដើរលើផ្លូវល្អ ផ្លូវត្រឹមត្រូវយ៉ាងប្រពៃ ចូរប្រយត្ន ប្រយែងក្រែងក្លាយជាជនអគតិគឺលម្អៀង ប្រព្រឹត្តប្រាសចាកច្បាប់ និងគុណធម៌ (ដោយសារតែការយោគយល់ថា ជាសាច់ញាតិ) ។ ដូច្នេះ ការចេះស្រឡាញ់រាប់អាននិងសង្គ្រោះញាតិសន្តានរបស់ខ្លួនដោយប្រពៃ ជាមង្គលដ៏ឧត្តម ។