Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើសាច់លុយតម្រូវឱ្យប្រកាសដែរឬទេ ?

២- តើឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវដុតបំផ្លាញចោលបន្ទាប់ពីរយៈពេល១០ឆ្នាំមែនឬទេ ក្រោយពីការប្រគល់ជូនអង្គភាពប្រឆាំងអំពើពុករលួយ ?

៣- នៅពេលយើងប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកទី២ តើយើងអាចដកយកឯកសារលើកដំបូងពីអង្គភាពប្រឆាំងអំពើពុករលួយបានដែរឬទេ ?

៤- តើប្ដីប្រពន្ធដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលដូចគ្នា អាចប្រកាសតែមួយឯកសារបានដែរឬទេ ?

៥- តើប្រធាននាយកដ្ឋាននៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលតែងតាំងដោយប្រធាន គ.ជ.ប មិនតែងតាំងដោយអនុក្រឹត្យ តម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ ?

ចម្លើយ

១- សាច់លុយតម្រូវប្រកាសក៏បាន មិនប្រកាសក៏បាន ។ ការប្រកាសសាច់លុយ ជាមូលដ្ឋានសម្រាប់ការឆ្លើយបំភ្លឺពីការចំណាយក្នុងការទិញ និងបណ្តាក់ទុន ។ ការមិនប្រកាសមិនអាចប្រើប្រាស់សម្រាប់ជាសំអាងផ្សេងៗបានទេ។ ការប្រកាសមានការចំណេញជាងការមិនប្រកាស ។ ការមិនប្រកាសលុយនៅធនាគារស្មើនឹងការប្រកាស ពីព្រោះធនាគារជាកន្លែងរក្សាទុកលុយស្របច្បាប់ ហើយការដាក់លុយនៅធនាគារធ្វើឱ្យសាច់លុយមិនហូរចេញទៅក្រៅប្រទេស ។

២- តាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវរក្សាទុកយូរបំផុតក្នុងរយៈពេល១០ឆ្នាំ។ នៅប្រទេសបារាំងឯកសារប្រកាសពន្ធត្រូវរក្សាទុកក្នុងរយៈពេល៥ឆ្នាំ។ អង្គភាពប្រឆាំងអំពើពុករលួយនឹងសម្រេចធ្វើយ៉ាងណាចំពោះឯកសារនេះបន្ទាប់ពីរយៈពេល ១០ឆ្នាំ ។

៣- នៅពេលយើងប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកទី២ យើងមិនអាចដកយកឯកសារលើកដំបូងពីអង្គភាពប្រឆាំងអំពើពុករលួយបានទេ ។ ប្រកាសលើកដំបូង ទី១ ទី២ ទី៣ និងបន្តបន្ទាប់ត្រូវរក្សាទុកនៅអង្គភាពប្រឆាំងអំពើពុករលួយ ហើយមានន័យថាការប្រគល់ជូនឯកសារលើកទី២ មិនអាចដកយកឯកសារលើកទី១ទៅវិញទេ ។

៤- ក្នុងករណីនេះ ប្ដី និងប្រពន្ធត្រូវប្រកាសដាច់ដោយឡែកពីគ្នា។ ប្តីមួយច្បាប់ និងប្រពន្ធមួយច្បាប់។ ជាការងាយស្រួល ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល អាចថតចម្លងមួយច្បាប់ទៀតសម្រាប់ប្ដី ឬប្រពន្ធ តែត្រូវផ្តិតម្រាមដៃសាមីជនសម្រាប់ឯកសាររៀងៗខ្លួន។

៥- ប្រធាននាយកដ្ឋាននេះត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ព្រោះបុគ្គលនេះទទួលបានបុព្វសិទ្ធិ និងបៀវត្សដូចប្រធាននាយកដ្ឋាននៅក្រសួងស្ថាប័នដទៃដែរ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login