ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២៦- តើក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃបេឡាជាតិសន្តិសុខសង្គមសំដៅដល់អ្វី ?
២៧- តើគ្រូពេទ្យផ្លូវការសំដៅដល់អ្វី ?
២៨- តើគ្រូពេទ្យទទួលស្គាល់ដោយ ប.ស.ស. សំដៅដល់អ្វី ?
២៩- តើគ្រោះថ្នាក់ការងារសំដៅដល់អ្វី ?
៣០- តើគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរសំដៅដល់អ្វី ?
ចម្លើយ
២៦- ក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃបេឡាជាតិសន្តិសុខសង្គម សំដៅដល់ក្រុមប្រឹក្សាដែលមានភារកិច្ចចម្បងក្នុងការផ្តល់ដំបូន្មានលើកិច្ចការត្រួតពិនិត្យគុណភាពនិងថ្លៃសេវារបស់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. និងការវាយតម្លៃកំណត់អត្រានៃការបាត់បង់សមត្ថភាពការងារ ឬអត្រាទុព្វលភាព ឬប្រភេទជំងឺវិជ្ជាជីវៈ ។
២៧- គ្រូពេទ្យផ្លូវការសំដៅដល់គ្រូពេទ្យដែលបម្រើការនៅមូលដ្ឋានសុខាភិបាលសាធារណៈ ឬឯកជនដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលដែល ប.ស.ស. ពិនិត្យទទួលស្គាល់សម្រាប់ផ្នែកហានិភ័យការងារ ។
២៨- គ្រូពេទ្យទទួលស្គាល់ដោយ ប.ស.ស. សំដៅដល់គ្រូពេទ្យឯកទេសដែលអគ្គនាយក ប.ស.ស. ប្រគល់សិទ្ធិសម្រាប់ត្រួតពិនិត្យនិងវាយតម្លៃផ្នែកវេជ្ជសាស្រ្តសម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ក្នុងផ្នែកហានិភ័យការងារ ។
២៩- គ្រោះថ្នាក់ការងារ សំដៅដល់គ្រោះថ្នាក់ដែលកើតឡើងដោយចៃដន្យ និងភ្លាមៗក្នុងពេលធ្វើការងារ ដោយធ្វើការងារឬនៅកន្លែងធ្វើការងារ ដោយមូលហេតុទាក់ទងនឹងកំហុសជនរងគ្រោះ ឬគ្មានកំហុសក៏ដោយ ដែលបណ្តាលឲ្យជនរងគ្រោះទទួលរងរបួសស្នាមជាយថាហេតុ ។ គ្រោះថ្នាក់ការងារត្រូវចាត់ទុកជាហានិភ័យការងារ ។
៣០- គ្រោះថ្នាក់ក្នុងពេលធ្វើដំណើរ សំដៅដល់គ្រោះថ្នាក់កើតឡើងពេលធ្វើដំណើរនៅលើកំណត់ផ្លូវត្រង់រវាងលំនៅឋាន និងកន្លែងធ្វើការងារក្នុងថិរវេលាសមស្រប ។ អធិការសន្តិសុខសង្គមមានឆន្ទានុសិទ្ធិក្នុងការចាត់ទុកគ្រោះថ្នាក់ពេលធ្វើដំណើរជាហានិភ័យការងារ ដោយផ្អែកលើហេតុផលជាក់ស្តែង ដែលទទួលបានពីការអង្កេតលើករណីគ្រោះថ្នាក់នីមួយៗ ។