Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣៦- តើធនលាភសម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍សំដៅដល់អ្វី ?

៣៧- តើធនលាភឧត្តរជីវីសំដៅដល់អ្វី ?

៣៨- តើនិកម្មភាពការងារសំដៅដល់អ្វី ?

៣៩- តើនិយោជកសំដៅដល់អ្វី ?

៤០- តើបុគ្គលស្វ័យនិយោជន៍សំដៅដល់អ្វី ?

ចម្លើយ

៣៦- ធនលាភសម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ សំដៅដល់ប្រាក់ឧបត្ថម្ភដែលត្រូវបើកផ្តល់ជូនសមាជិក ប.ស.ស. ដែលបានជួបប្រទះហានិភ័យការងារបណ្តាលឲ្យបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ក្នុងកម្រិតចាប់ពី២០% (ម្ភៃភាគរយ) ឡើង ។

៣៧- ធនលាភឧត្តរជីវីសំដៅដល់ប្រាក់ឧបត្ថម្ភ ដែលត្រូវបើកផ្តល់ដល់សិទ្ធិវន្តជាឧត្តរជីវីរបស់សមាជិក ប.ស.ស. ដែលទទួលរងហានិភ័យការងាររហូតបាត់បង់ជីវិត ។

៣៨- និកម្មភាពការងារ សំដៅដល់វេលាដែលបុគ្គលជាសមាជិក ប.ស.ស. មិនមានសកម្មភាពការងារដែលមានប្រាក់ចំណូល ឬទំនេរពីការងារដោយសារការបញ្ចប់កិច្ចសន្យាការងារ ហើយសាមីជនបានស្វះស្វែងរកការងារក្នុងរយៈពេលមួយស្របតាមការកំណត់នៃច្បាប់ ឬបទប្បញ្ញត្តិបន្ទាប់ពីនិកម្មភាព ។

៣៩- និយោជកសំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលសាធារណៈ ឬឯកជនដែលដឹកនាំ គ្រប់គ្រង និងប្រើកម្មករនិយោជិតម្នាក់ឬច្រើននាក់ ទោះជាមិនជាប់លាប់ក្តី ដោយមានផ្តល់ប្រាក់កម្រៃជាទៀងទាត់ ។ តាមច្បាប់នេះ ម្ចាស់ផ្ទះដែលប្រើអ្នកបម្រើក្នុងផ្ទះក៏ត្រូវចាត់ទុកជានិយោជកដែរ ។

៤០- បុគ្គលស្វ័យនិយោជន៍ សំដៅដល់ជនដែលប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្សដែលផ្តល់ដោយនិយោជន ឬរដ្ឋតាមកិច្ចសន្យាការងារ ហើយក៏មិនមានប្រើប្រាស់កម្មករនិយោជិតនៅក្នុងសកម្មភាពការងារ ឬមុខរបររបស់ខ្លួន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login