ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៤៦- តើវិជ្ជាជីវៈសេរីសំដៅដល់អ្វី ?
៤៧- តើសេវាពិគ្រោះជំងឺក្រៅសំដៅដល់អ្វី ?
៤៨- តើសេវាព្យាបាលដោយសម្រាកក្នុងមូលដ្ឋានសុខាភិបាលសំដៅដល់អ្វី ?
៤៩- តើសេវាសង្រ្គោះបន្ទាន់សំដៅដល់អ្វី ?
៥០- តើសេវាសម្រាលកូនសំដៅដល់អ្វី ?
ចម្លើយ
៤៦- វិជ្ជាជីវៈសេរីសំដៅដល់មុខរបរឬការងារដែលមានលក្ខណៈជាការប្រើសមត្ថភាពចំណេះដឹងខាងខួរក្បាល ឬបញ្ញាជាងការប្រើកម្លាំងកាយ ។
៤៧- សេវាពិគ្រោះជំងឺក្រៅ សំដៅដល់ការផ្តល់សេវាព្យាបាលវេជ្ជសាស្ត្រដោយមិនមានការសម្រាកនៅក្នុងមូលដ្ឋានសុខាភិបាល ។ រយៈពេលដែលចាត់ទុកជារយៈពេលផ្តល់សេវាពិគ្រោះជំងឺក្រៅត្រូវមានរយៈពេលក្រោម១២ (ដប់ពីរ)ម៉ោង ។
៤៨- សេវាព្យាបាលដោយសម្រាកក្នុងមូលដ្ឋានសុខាភិបាល សំដៅដល់ការផ្តល់សេវាព្យាបាលវេជ្ជសាស្ត្រដោយសម្រាកនៅក្នុងមូលដ្ឋានសុខាភិបាលចាប់ពី១២ (ដប់ពីរ)ម៉ោងឡើង ។
៤៩- សេវាសង្រ្គោះបន្ទាន់ សំដៅដល់អន្តរាគមន៍ទាំងឡាយ ដែលធ្វើឡើងក្នុងកាលៈទេសៈមួយដែលមិនបានគ្រោងទុក និងត្រូវធ្វើជាបន្ទាន់ក្នុងគោលបំណងសង្រ្គោះជីវិត ឬជួយការពារការបាត់បង់អវយវៈ ឬសរីរាង្គណាមួយរបស់ជនរងគ្រោះ ឬអ្នកជំងឺ ។
៥០- សេវាសម្រាលកូន សំដៅដល់ការផ្តល់សេវាសម្រាលកូនចំពោះសមាជិក ប.ស.ស. ដែលជាស្ត្រី ។ សេវានេះត្រូវបានគិតរួមទាំងសេវាពិនិត្យព្យាបាលមុននិងក្រោមការសម្រាលផងដែរ ។