ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៥១- តើសេវាស្តារនីតិសម្បទាសំដៅដល់អ្វី ?
៥២- តើសេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រសំដៅដល់អ្វី ?
៥៣- តើសោធនជរាភាពអយ្យកប្បញ្ញត្តិសំដៅដល់អ្វី ?
៥៤- តើសោធនឧត្តរជីវីសំដៅដល់អ្វី ?
៥៥- តើហានិភ័យការងារសំដៅដល់អ្វី ?
ចម្លើយ
៥១- សេវាស្តារនីតិសម្បទា សំដៅដល់ការផ្តល់សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្រ្ត ការផ្តល់សេវាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ និងការផ្តល់សេវាសង្គមក្នុងគោលបំណងជួយដល់ជនពិការឲ្យអាចរក្សាស្តារ ឬធ្វើឲ្យប្រសើរឡើងវិញនូវសមត្ថភាពជំនាញ និងមុខងារសម្រាប់ការរស់នៅប្រចាំថ្ងៃ ដែលបានបាត់បង់ឬខូចខាតដោយសារជំងឺ ការរងរបួស ឬពិការភាព ។
៥២- សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ សំដៅដល់ ការផ្តល់ ការជួសជុល ឬការផ្តល់ជាថ្មីនូវអវយវៈសិប្បនិម្មិត រណប ឬឧបករណ៍ជំនួយការហ្វឹកហាត់កាយសម្បទាឡើងវិញ ការព្យាបាលដោយចលនា និងការផ្តល់សេវាវេជ្ជសាស្ត្រដទៃទៀត ។
៥៣- សោធនជរាភាពអយ្យកប្បញ្ញត្តិ សំដៅដល់បទប្បញ្ញត្តិដើម្បីផ្តល់បុព្វសិទ្ធិពិសេសចំពោះក្រុមបុគ្គល ក្នុងពេលដែលសាមីជនត្រូវបានដាក់បញ្ជូលនៅក្នុងប្រព័ន្ធសោធនតាមបទប្បញ្ញត្តិនៃច្បាប់នេះ ។
៥៤- សោធនឧត្តរជីវី សំដៅដល់ប្រាក់សោធនដែលត្រូវផ្តល់ជូនបុគ្គលនៅក្នុងបន្ទុកផ្ទាល់នៃសោធនិកជរាភាព ឬទុព្វលភាព ឬសមាជិក ប.ស.ស. ដែលបានបង់ភាគទានផ្នែកប្រាក់សោធនយ៉ាងតិច៥ (ប្រាំ) ឆ្នាំ ទទួលមរណភាព ។
៥៥- ហានិភ័យការងារ សំដៅដល់ព្រឹត្តិការណ៍ដែលកើតឡើង ដោយឥតគ្រោងទុកបណ្តាលមកពីគ្រោះថ្នាក់ការងារ គ្រោះថ្នាក់ពេលធ្វើដំណើរ និងជំងឺវិជ្ជាជីវៈ ។