បុព្វហេតុនៃការបង្កើតអាស៊ានមាន២គឺ ៖
ក. បុព្វហេតុសេដ្ឋកិច្ច
- ដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចកំពុងតែធ្វើដំណើរយ៉ាងលឿនឆ្ពោះទរកមជ្ឈឹមបូព៌ា ។
- ប្រទេស (អឺរ៉ុប) គេមានសមាគមសេដ្ឋកិច្ច (អឺរ៉ុប) ដែលជារួមដ៏សំខាន់តាំងពីឆ្នាំ ១៩៥១មកម្លេះ ។
- ប្រមូលផ្តុំទីផ្សារអាស៊ីអាគ្នេយ៍ដើម្បីការអភិវឌ្ឍរួម និងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិផងដែរ ។
ខ. បុព្វហេតុនយោបាយ
- មានការប្រឈមមុខដាក់គ្នារវាងប្លុកសេរី និងប្លុកសង្គមនិយម ។
- មនោគមវិជ្ជាកម្មុយនីសរាលដាលយ៉ាងខាំ្លងជាពិសេសនៅអាស៊ី ។
- រួបរួមគ្នាជាសមាគមដើម្បីការពារខ្លួនផង និងដើម្បីទប់ស្កាត់ការរាលដាលនៃលទ្ធិកម្មុយនីសនៅក្នុងតំបន់ផង ។