Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

          វណ្ណកម្មអក្សរសិល្ប៍ដែលជាសមិទ្ធផលប្រសូតចេញពីទឹកដៃច្នៃប្រឌិត បង្កើតរបស់បណ្តាកវីអ្នកនិពន្ធតែងបង្កប់នូវលក្ខណៈទាំងប្រាំបីរបស់ខ្លួនក្នុងនោះមានលក្ខណៈមនុស្ស លក្ខណៈវណ្ណៈ លក្ខណៈប្រជាជន លក្ខណៈបក្ស លក្ខណៈប្រវត្តិ លក្ខណៈជាតិ និងលក្ខណៈអន្តរជាតិ ។ និយាយពាក់ព័ន្ធទៅនឹងលក្ខណៈជាតិបានប្រការធ្វើឲ្យអ្នកវិភាគក្នុងមជ្ឈដ្ឋានខ្លះបានលើកឡើងថា ៖ លក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណជាតីខ្មែរ​ » ។

          តើលក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណខ្មែរយ៉ាងដូចម្តេចខ្លះ ?

          ដើម្បីបានជាស្ពានឈានទៅដល់ការបកស្រាយចំណោទបញ្ហារបស់ប្រធានខាងលើឲ្យកាន់តែមានលក្ខណ

ៈពិស្តារប្រកបដោយខ្លឹមសារកាន់តែបានស៊ូជម្រៅមួយកម្រិតទៀតនោះ គេចាំបាច់ត្រូវតែយល់នូវពាក្យគន្លឹះជាមុនសិន ។ ពាក្យ លក្ខណៈ ជាតិនៃអក្សរសិល្ប៍ គឺជាលក្ខណៈពិសេសរបស់ជាតិនីមួយៗលេចធ្លោខុសពីជាតិដទៃដែលស្តែងចេញតាមរយៈអក្សរសិល្ប៍ ។ ចំពោះពាក្យថា ចារឹក នោះគឺការសរសេរ ចារ កត់ត្រា បង្ហាញ ។ ដោយឡែកពាក្យថា អត្តសញ្ញាណជាតិខ្មែរ បានដល់សញ្ញាដែលធ្វើឲ្យគេស្គាល់ពីខ្មែរ ។ មតិដែលវិភាគឃើញដោយប្រធានខាងលើមានអត្ដន័យចង់និយាយថាគេអាចស្គាល់ជាតិខ្មែរ បានដោយរំពឹងមើលទៅក្នុងលក្ខណៈជាតិរបស់អក្សរសិល្ប៍ ៕

          ជាមួយនិងការសិក្សាចលនាអក្សរសិល្ប៍រួចមកហើយបានជាមូលហេតុដែលធ្វើឲ្យស្រទាប់យុវវ័យខ្មែរអ្កកសិក្សាផ្តោតលើការយល់ឃើញរបស់ខ្លួនថា « លក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណខ្មែរ » ។ ពិតដូចការលើកឡើងរបស់មតិខាងលើនេះមែន គេអាចស្គាល់ជាតិខ្មែរបានជាប្រត្យក្សតាមរយៈលក្ខណៈជាតិខ្មែរដែលគេកត់ត្រា ឃើញក្នុងរឿងរ៉ាវអក្សរសិល្ប៍ ។ យ៉ាងណាមិញបើគេសិក្សារឿងភូមិតិរច្ឆាន គេនិងបានស្គាល់ខ្មែរតាមរយៈជំនឿដែលជាទូទៅមនុស្សខ្មែរតែងតែជឿលើវត្ថុសក្តិសិទ្ធិមានទម្លាប់ក្នុងការបន់ស្រន់ បួងសួងដូចនៅក្នុងរឿងភូមិច្ឆានគេឃើញថា ពួកទាហានបារាំងដែល​មានទាហានខ្លះជុះអាចម៍រាករូស គ្រុនក្តៅ ញាក់ញ័រ គេថាដោយសារទាហានទាំងនោះមិនគោរពវត្ថុសក្កិសិទ្ធិ ដែលនៅថែរក្សាវិហារព្រះកែវមរកត ។ ស្ថិតនៅក្នុងទម្លាប់បន់ស្រន់គេឃើញថាមាននារីខ្លះដែលមានសង្សាចុះកប៉ាល់ទៅច្បាំងនៅស្រុកបារាំងបានលួចបន់ស្រន់ព្រះអង្គដងកើ ឲ្យបារមីព្រះអង្គគំាពារធានា ថែរក្សាសង្សាឲ្យឆាប់មកស្រុកខ្មែរវិញ ។ ក្នុងរឿងដដែលនេះគេឃើញមនុស្សខ្មែរមានជំនឿលើអព្ភូតហេតុធម្មជាតិដូចជាបង្ហាញថាមានរន្ទៈបាញ់ចេតិយព្រះវិហារកែវមរិតខាងត្បូង ។ តាមជំនឿគេថាស្រុកនិងកើតគ្រោះវឹកវរចលាចលឬកើតមានហេតុទុរភិក្ស ។ ដំណើររឿងបានបង្ហាញនូវជំនឿរបស់ខ្មែរនៅក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ខណៈពេលដែលគេរត់ទៅពួននៅលើភ្នំតាបាំងអ្នកភូ​មិក្រាំងលាវបានយកដីទៅតាមក្រហែងថ្មមកបាចសាចលើក្បាលដើម្បីឲ្យព្រះធរណីជួយបិទបាំងកុំឲ្យបារាំងឃើញ ។ បើគេនិយាយពីលក្ខណៈជាតិខ្មែរនោះគេពុំភ្លេចទាល់តែសោះឡើយថាខ្មែរគឺថាប្រជាជាតិមួយដែលមានទម្លាប់ជាទំនៀមក្នុងការចូលចែវចូវ ចូលស្តីដណ្តឹងដូចជាសុវណ្ណដែលជាពោះម៉ាយកូនមួយបានឲ្យមេបាចាស់ទុំចូលទៅស្តីដណ្តើងនាក់តំ ក្រមុំសៅកែមកជាគូដណ្តឹង ជាប្រពន្ធទី២របស់ខ្លួនប៉ុន្តែបើគេមើលមកក្នុងរឿងទុំទាវ នោះគេនិងឃើញពីលក្ខណៈជាតិរបស់ខ្មែរនៅសម័យលង្វែក គឺមនុស្សខ្មែរមានទម្លាប់របស់ខ្លួនមួយគឹថាបើអ្នកមានកូនប្រុសគេទម្លាប់ឲ្យចូលសាងផ្នួស ។ បើបួសជាសសាមណេរដូចនេនទុំនិងនេនពេជ្រគឺបួសដើម្បីសងគុណឪពុកម្តាយ ។ បើនិយាយអំពីរឿងជំនឿវិញ គេឃើញថាខ្មែរនាសម័យលង្វែកនិយមជឿលើមន្តអាគម អូមអាមដូចនាយទុំទៅស្មូត្រនៅផ្ទះម្តាយទាវបានដាក់មន្តសារិកាលិនថោង ឲ្យពិរោះក្រអួនដើម្បីទាក់ទាញអ្នកស្លាប់ឲ្យចេះតែចូលចិត្តស្តាប់ ។ ដោយឡែកចំណែកអ្នកមានកូនស្រីដូចករណីម្តាយទាវតែងទម្លាប់ឲ្យកូនស្រីចូលម្លប់ ។ បើគេរំពឹងសំលឹងមើលមកក្នុងវិស័យជំនឿ គេឃើញមនុស្សសម័យសង្វែកនិយមជឿលើមន្តអាគមផងជឿលើការទស្សទាយផងដូចព្រះគ្រូចៅអធិការវត្តវិហារធំ មុនពេលឲ្យទុំលាចាកសិក្ខាបទលោកគ្រូបានទាញក្តារ ទាញដីសមកគូសវៀសលេខអត្តមើលជោគជតារាសីជាមុនសិន ។ សិក្សាអំពីប្រពៃណីឃើញថាសង្គមខ្មែរសម័យលងង្វែកមានប្រពៃណីជាក់លាក់របស់ខ្លួនដោយអនុវត្តតាមទស្សនៈ « នំមិនធំជាងនាឡិ » ដែលមាតាបិតាដែលមានកូនប្រុសកូនស្រីមិនផ្តល់សិទ្ធិស្វ័យទម្លាប់ឲ្យកូនៗនោះទេគឺឪពុកម្តាយជាអ្នកសម្រេចអ្វីៗគ្រប់យ៉ាង ។ ទំនៀមទម្លាប់នោះក៏ដូចជាសម័យបច្ចុប្បន្នដែរគឺកូនប្រុសត្រូវតែចូលខ្លួនទៅរៀបការនៅផ្ទះខាងស្រីដូចករណីម៉ឺនងួន ត្រូវរៀបការជាមួយនិងនាងទាវនៅផ្ទះខាងស្រី ។ ចំពោះសាសនាវិញគេឃើញសង្គមខ្មែរសម័យលង្វែ្កផ្តោតជំនឿលើព្រះពុទ្ធសាសនានិកាយហិនយានទទួលឥទ្ធិពលមហាយានមានអ្នកបួសក្នុងសំណាក់ពុទ្ធសាសនានេះដែរ ។

          ដូចនេះបើនិយាយឲ្យខ្លីក្នុងអត្ថន័យជាសរុបសេចក្តីមកឃើញថាតាមរយៈលក្ខណៈជាតិខ្មែរដែលកវីនិពន្ធបានកត់ត្រាក្នុងបណ្តាស្នាដៃអក្សរសិល្ប៍ខ្មែរនានាសុទ្ធសឹងតែជាសញ្ញាសំគាល់ឲ្យគេស្គាល់មនុស្សខ្មែរបានដោយងាយ ៕

          យោងតាមហេតុផលដែលបានលើកបង្ហាញរួចហើយខាងលើអាចឲ្យយើងធ្វើការវិនិច្ឆ័យ វាយតម្លៃទស្សនៈលើកឡើងរបស់ប្រធានថាពិតជាមានអត្ថន័យត្រឹមត្រូវសមស្របដែលយើងអាចទទួលបានដោយហេតុថាអក្សរសិល្ប៍ខ្មែរមានសារៈសំខាន់ដូចខាងលើទើបតម្រូវឲ្យយុវជនសិក្ខាកាមជនលើកស្ទួយវប្បធម៌ អក្សរសិល្ប៍សីលធម៌ដូចចា វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណារាយជាតិថ្កើនថ្កាន » ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login