Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

        មនុស្សគ្រប់រូបតែងតែមានបំណងប្រាថ្នាចង់រស់នៅប្រកបដោយសុភមង្គលមានកិត្តិយសនិងមានសេចក្តីថ្លៃថ្នូរ ។ ដើម្បីសម្រេចនូវបំណងប្រាថ្នាទាំងនេះ យើងត្រូវតែមានការអំណត់ព្យាយាមរៀនសូត្រនិងការតស៊ូខ្ពស់ក្នុងជីវីត ។ ដោយស្ថិតក្នុងបំណងស្វែងរកសុភមង្គលនេះហើយ ទើបមានទស្សនៈមួយបានលើកឡើងថា « រស់ត្រូវតែចេះតស៊ូ » ។

          តើទស្សនៈខាងលើនេះបានបង្កប់នូវខ្លឹមសារយ៉ាងណាខ្លះ ?

         ដើម្បីជាមធ្យោបាយដល់ការបកស្រាយប្រធានខាងលើឲ្យមានលក្ខណៈពិស្តារប្រកប ដោយខ្លឹមសារមានអត្ថន័យថែមមួយកម្រិតទៀតនោះជាបឋមយើងគប្បីស្វែងយល់នូវន័យនៃពាក្យគន្លឹះមួយចំនួនជាមុនសិន ។ ពាក្យ តស៊ូ មានន័យថាជំនះលើគ្រប់ឧបសគ្គ គ្រប់កាលៈទេសៈគ្រប់ស្ថានភាពទាំងអស់ ។​ដូចនេះអត្ថន័យរបស់ប្រធានខាងលើចង់បង្ហាញថាមនុស្សយើងម្នាក់ៗត្រូវតែរកវិធីសាស្រ្តឬយុទ្ធវិធីយ៉ាងដើម្បីជំនះលើឧបគ្គទាំងពួងក្នុងជីវីត ។

         ជាការពិតណាស់ការតស៊ូមានច្រើនសន្ធានណាស់អាស្រ័យទៅតាមស្ថានភាពជាក់ស្តែង ។ យ៉ាងណាមិញមនុស្សត្រូវតែតស៊ូនិងធម្មជាតិ បានន័យថាយើងត្រូវតែត្រៀមលក្ខណៈទុកជាស្រេចចដើម្បីបង្ការនិងគ្រោះធម្មជាតិផ្សេងៗដូចជា រដូវក្តៅខុសធម្មតា រដូវរងារ យើងត្រួវតែប្រដាប់បង្ការទុកមុន ។ ប្រសិនបើមានព្យុះទឹកជំនន់នោះយើងត្រូវតែរកជម្រកស្នាក់នៅជាបណ្តោះអាសន្ន ។ ទន្ទឹមនឹងនេះមនុស្សត្រូវតែចេះតស៊ូនិងជីវភាពរស់នៅ ពោលគឺត្រូវតែចេះតស៊ូនិងខ្លួនឯង​ត្រួវមានការឧស្សាហ៍ព្យាយាមធ្វើកិច្ចការងារគ្រប់បែបយ៉ាងឲ្យបានស្ទាត់ជំនាញត្រូវខិតខំរកស៊ីដោយខ្លួនឯងតាមសម្មាជីវោ ដោយសុចរិតទៀងត្រង់ធ្វើកិច្ចការងារគ្រប់បែបយ៉ាងឲ្យបានស្ទាត់ជំនាញត្រូវខិតខំស៊ីដោយខ្លួនឯងតាមសមា្មជីវោ ដោយសុចរិតទៀងត្រង់ធ្វើកិច្ចការងារដោយមិនខ្លាចនឿហត់ ។ យើងត្រូវយល់ថាបើយើងជាកូនអ្នកស្រែ កូនអ្នកក្រីក្រ នោះយើងត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ត្រូវរៀនឲ្យក្លាយជាសិស្សពូកែគ្រប់មុខវិជ្ជា ។ លើសពីនេះទៀត មនុស្សត្រូវចេះតស៊ូនិងមនុស្សឬក្រុមមនុស្សគ្នាឯង ពោលគឺយើងត្រូវជម្នះនិងការច្រណែនឈ្នានីស ការកេងប្រវ័ញ្ខពីអ្នកដទៃ ពីសេសត្រូវចេះដោះស្រាយបញ្ហាអ្វីមួយដោយសន្តិវិធី ដោយមិនប្រើអំពើហឹង្សាគោរពច្បាប់ជាតិពិសេសយើងត្រូវចេះតស៊ូទៅនិងគំនាបសង្គម ត្រូវហ៊ានតស៊ូទៅនិងការជិះជាន់របស់វណ្ណៈសក្តិភូមិនិគម និងចក្រពត្តិ ។ យើងត្រូវចេះសាមគ្គីគ្នាពីការជិះជាន់រវាងអ្នកមានអំណាច លើអ្នកគ្មានអំណាចរវាងអ្នកមានលើអ្នកក្រខ្សត់ ព្រោះ « ទីណាមានការជិះជាន់ ទីនោះមានការរើបម្រាស់» ។ បើយើងក្រឡេកទៅលើក្នុងស្នាដៃ អក្សរសិល្ប៍ខ្មែរយើងវិញពិសេសនៅក្នុងរឿងភូមិ តិរច្ឆានដែលជាស្នាដៃនិពន្ធរបស់លោក ឌឿក អំ និងលោកឌឹក គាម បានបង្ហាញឲ្យឃើញអំពីកាតស៊ូអំណត់ព្យាយាមរបស់ ជួននិងនៅ ដែលជាអ្នកភូមិព្រៃខ្មែរបូករួមនិងកម្លាំងសាមគ្គីជាមួយក្រុមអ្នកក្លាហានទាំងម្ភៃនាក់ នៅក្នុងភូមិក្រាំងលាវ ក្នុងគោលបំណងបះបោរប្រឆាំងតវ៉ាចំពោះទង្វើដ៏សែនព្រៃផ្សៃ អមមនុស្សធម៌ ពោលគឺការជម្រិតទារប្រាក់បង់ពន្ធជ្រុលហួសហេតុ ពីសំណាក់លោក រេស៊ីដង់បាដេស ចំពោះប្រជារាស្រ្តខ្មែរនៅភូមិក្រាំងលាវ ។ ភាពកើតទុកមិនសុខចិត្តការប្តេជ្ញាហ៊ានបូជាជីវីត ការតស៊ូព្យាយាមរិះរកនូវរាល់កលល្បិច ដើម្បីសម្លាប់លោក រេស៊ីដងបាដេស រហូតទទួលបានសម្រេចនូវជោគជ័យជាស្ថាពរ  ។ នេះសបញ្ជាក់ឲ្យឃើញពីការតស៊ូប្រឹងប្រែងដើម្បីទាមទារសិទ្ធិសេរីភាពជូនប្រជារាស្រ្តទូទៅជាពិសេសក្នុងបំណងរួចផុតពីការបង់ពន្ធហួសសមត្ថភាពនោះផងដែរ ។ ម្យ៉ាងវិញទៀតយើងត្រវចេះតស៊ូនិងអរូបីជំនឿខុសតម្រាត្រូវរើសបម្រាស់ពីទំមនៀមទម្លាប់អសកម្មមួយចំនួនថែមទៀតផង ។ ដ្បិតអីមនុស្សនៅក្នុងសង្គមនីមួយៗរមែងមានចិត្តគំនិតជឿទៅលើកម្លាំងអាថ៌កំបាំង ( ភាពអរូបី ) អ្វីមួយដោយការជឿជាក់ច្រើនឬតិចដោយមិនមានមូលដ្ឋានពិតច្បាស់លាស់ណាមួយ មកបញ្ជាក់ឲ្យបានច្បាស់លាស់ថាជាជំនឿពិតប្រាកដនោះទេ ។ ភ្ជាប់ជាមួយនិងជំនឿដែលមនុស្សដែលមានជំនឿយើងសង្កេតឃើញទិដ្ឋភាពនៃទំនៀមទម្លាប់ប្លែកៗជាច្រើនដែលមនុស្សបានគោរពប្រណិបត្តិខ្លះទៅជាទំនៀមទម្លាប់ដ៏ល្អ ឯខ្លះទៀតជាទំនៀមទម្លាប់ដែលមិនត្រូវលើកយកមកគោរពប្រតិបត្តិទាល់តែសោះ ។ ទំនៀមសកម្មភាពមួយចំនួនរមែងតែងតែបំផ្លាញចិត្តគំនិត សកម្មភាព និងបំណងប្រាថ្នា របស់មនុស្សថែមទៀតផង ។ ដោយសារតែមនុស្សចង់បំពេញនូវសុភមង្គលរបស់ខ្លួនពួកគេរមែងនាំគ្នាក្រោកឡើងរើបម្រាស់ចេញពីនឹមនៃទំនៀមទម្លាប់ អសកម្មទាំងឡាយនោះចោលតួយ៉ាងដូចនៅក្នុងរឿងទុំទាវ ដែលបានលើកបញ្ចាក់នូវ អំណះអំណាងខ្លះជាតឹកតាងស្រាប ។ នៅក្នុងទិដ្ឋភាពរឿងទុំទាវនេះយើងក្រឡេកមើលឃើញថានាងទាវ បានផ្តាច់គំនិតរើប្រឆាំងទៅនិងពាក្យមួយឃ្លារបស់ម្តាយហដែលបានពោលថា « នំមិនធំ ជាងនាឡិ » ។ ដោយសារតែនាងទាវយល់ថា ខ្លួនមានសិទ្ធិនៅក្នុងការជ្រើសរើសបុរសណាម្នាក់ ដែលនាងស្រឡាញ់ពេញចិត្តមកធ្វើជាគូរអនាគត ដោយបានប្រឆាំងនិងពាក្យទំនៀមរបស់ម្តាយដែលចង់មានន័យសំដៅថា អ្វីគ្រប់យ៉ាង គឺម្តាយឪពុកជាអ្នកចាត់ចែងនិងរៀបចំឲ្យកូន គឺកូនគ្មានសិទ្ធិនៅក្នុងការសម្រេចចិត្តខ្លួនឯឯនោះទេ ។

         សរុបសេចក្តីមក នៅក្នុងការរស់នៅយើងត្រូវចេះតស៊ូនិងធម្មជាតិតស៊ូនិងជិវភាពរស់នៅប្រចាំថ្ងៃ តស៊ូនិងចំណុចអសកម្មក្នុងសង្គម តស៊ូនិងគំនាបសង្គម ក៏ដូចជាការតស៊ូរើបម្រាស់ចេញពីទំនៀមទម្លាប់អវិជ្ជមានមួយចំនួនផងដែរសមដូចមនុស្សទូទៅតែងតែពោលថា « មានជីវីត គឺមានការតស៊ូ » ។

         ឆ្លងតាមការបកស្រាយនិងអំណះអំណាងខាងលើរួចមកយើងអាចសន្និដ្ឋាននូវទស្សនៈដែលបានលើកឡើងថា « រស់ត្រូវចេះតស៊ូ » ពីតជាទស្ស​នៈត្រឹមត្រូវ តែពុំទាន់គ្រប់ជ្រុងជ្រោនៅឡើយទេ ព្រោះការតស៊ូដែលអាចផ្តល់ជ័យជំនះបានជាស្ថាពរលុះត្រាតែការតស៊ូនោះស្ថិតក្នុងគោលគំនិតច្បាស់លាស់គួបផ្សំទៅនិងវិធីសាស្រ្ត តស៊ូជាច្រើនបន្ថែមទៀតទើបជាការប្រសើរ ។ ដូចនេះយើងត្រូវតែខិតខំប្រឹងប្រែង ព្យាយាមតស៊ូ កុំដេកចាំព្រេងវាសនា ព្រោះ « ម្រឹកទាំងឡាយ ពុំដែលបោលចូលមាត់សីហៈដែលដេកលក់ឡើយ » ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login