ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ ៖ កវីក៏ដូចករណីអ្នកនិពន្ធសុទ្ធសឹងតែជាវិស្វករនៃព្រះដែលខំប្រឹងប្រើ
ប្រាស់ពេលវេលាដ៏មានតម្លៃក្នុងគំនិតកែខៃដើម្បីជាស្នាដៃអក្សរសិល្ប៍ដ៏មានខ្លឹមសារអប់រំល្អៗទុកជាគុណប្រយោជន៍ក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សថ្មីដើម្បីរួមសាមគ្គីរបស់សង្គមជាតិ។
ឆ្លងតាមការសិក្សាមរតកអក្សរសិល្ប៍រួចមកហើយ ទាំងចលនាអក្សរសិល្ប៍ខេមរនិយមទាំងរឿងបែបព្រាហ្មណ៍និយម និងពុទ្ធនិយមបានជាមូលហេតុអោយមានសិក្ខាកាមជនខ្លះផ្តោតគំនិតផ្តល់ការវិនិច្ឆ័យ “វិសិដ្ឋរសនៃរឿងកំណត់លើសិល្ប៍វិធីក្នុងការបញ្ចប់រឿងនោះ“ ។ តើការវិនិច្ឆ័យនៃទស្សនៈប្រធានខាងលើបាន
បង្កយ៉ាងដូចម្តេចខ្លះ?
ដើម្បីបានជាស្ពានឈានដល់ការបកស្រាយចំណោទបញ្ហាខាងលើអោយមានលក្ខណៈកាន់តែបានពិស្ដាប្រកបដោយខ្លឹមសារកាន់តែបានស៊ីជំរៅមួយកម្រិតទ្វេរឡើងទៀត គេចាំបាច់ត្រូវយល់ជាមុនសិននូវន័យពាក្យ វិសិដ្ឋរស និង សិល្ប៍វិធី ។ ពាក្យថាវិសិដ្ឋរសរីពិសិដ្ឋរសបានដល់ភាពល្អប្រសើរនៃរឿងរ៉ាវអក្សរសិល្ប៍នីមួយៗ។ ដោយឡែកឯពាក្សសិល្ប៍វិធីបានដល់វិធីប្រកបដោយសិល្បៈគឺសិល្បៈក្នុងការទាក់ទាញចំណង់ចំណូលចិត្តអ្នកសិក្សា ។ មតិដែលកំណត់ក្នុងអត្ថបទខាងលើមានអត្ថន័យចង់និយាយថាវិសិដ្ឋរសនៃរឿងកំណត់លើសិល្ប៍វិធីក្នុងការបញ្ចប់រឿងនោះ ។ ដូចអ្វីដែលជាការវិនិច្ឆ័យនៃទស្សនៈរបស់ប្រធានខាងតម្លៃអប់រំដ៏ល្អ ប្រសើរនៃរឿងនីមួយៗកំណត់ដោយសិល្បៈនៃការបញ្ចប់រឿង។ចំពោះស្នាដៃអក្សរសិល្ប៍បែបខេមរនិយមត្រូវបានគេកត់សម្គាល់ឃើញថាសិល្បៈក្នុងការបញ្ចប់រឿងនីមួយៗពុំមានលក្ខណៈឯកភាពគ្នាទេ។ រឿងខ្មែរខ្លះបានបញ្ចប់ដំណើររឿងទៅដោយឱ្យតួអង្គឯកស្លាប់ត្រង់ទីអវសាននៃរឿង។ លោកនូ ហាច ម្ចាស់រឿងផ្កាស្រពោននិងព្រះបទុមត្ថេរភិក្ខុសោមនិពន្ធរឿងទុំទាវបានប្រើសិល្បៈក្នុងការបញ្ចប់រឿងដូចគ្នាដោយផ្កាស្រពោនបានឱ្យតួអង្គនាងវិធាវីស្លាប់ចោល កម្លោះប៊ុនធឿនចំណែកឯរឿងទុំទាវបានឱ្យនាងទាវស្លាប់ចោលសាកសពក្បែរទុំនៅក្រោមដើមពោធិ៍ជើងខាល។ រឿងខ្មែរទាំងពីរដែលបញ្ចប់ទៅដោយបញ្ហាពីមរណភាពនៃតួអង្គឯកបែបនេះគឺក្នុងចេតនាឱ្យរឿងនីមួយៗប្រព្រឹត្តទៅប្រកបដោយវិសិដ្ឋរស។ ទាំងលោកនូហាចទាំងព្រះភិក្ខុសោមសុទ្ធតែចង់ឱ្យការស្លាប់របស់តួអង្គក្លាយទៅជាមធ្យោបាយអប់រំដល់សង្គមមាតាបិតាខ្មែរឱ្យពីចារណាថា ការបង្ខិតបង្ខំកូនក្នុងការរៀបចំគូស្រករតាមទស្សនៈអភិរក្សនិយម “នំមិនធំជាងនាឡិ” ដោយបំបិទសិទ្ធិស្វ័យសម្រេចរបស់កូនឃើញថាពុំបានផលផ្លែផ្កាជាវិជ្ជមានទេ។ ម្តាយក្នុងរឿងទាំងពីរទីបំផុតសុទ្ធតែត្រូវធ្លាក់ទៅក្នុងវិបត្តិនៃសំណល់វិបដិសារីទាំងអស់។ ដោយឡែកនៅក្នុងរឿងខេមរនិយមមួយទៀតគឺរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់គេឃើញលោក សួន សុរិន្ទបញ្ចប់សាច់រឿង ដោយឱ្យតួអង្គឯកឈ្មោះ សួន សម មានស្វ័យភ្ញាក់រលឹកដោយធ្វើកាចាកចេញពីទីក្រុងភ្នំពេញវិញទៅកាន់ភូមិបរវិលខេត្តបាត់ដំបងរបស់ខ្លួនវិញ។ដូចដែលអ្នកសិក្សារឿងបានដឹងដើមដានរួចមកហើយថាពីមុនសូនសមជាជនអនាថាម្នាក់តែក្រោយមកគាត់ទទួលបានការឧបត្ថម្ភផ្គងផ្តើមពីរដ្ឋមន្ត្រីវ័យក្មេងម្នាក់ដែលបានជួយផ្តល់ឱ្យសមមានការងារសុចរិតធ្វើនៅក្រោមដំបូលវិមានដ៏សប្បរសរបស់លោក។ប៉ុន្តែក្រោយមកសមបានពិចារណាដោយខ្លួនឯងថាការរស់នៅជាមួយនឹងអ្នកដទៃបែបនេះពុំមានច អនាគរថ្លៃថ្នូររុងរឿងទេ។ ក្រោយបានពិចារណាបែបនេះសមក៏បានលាលោករដ្ឋមន្ត្រីសំដៅវិលទៅកាន់ភូមិកំណើតដើម្បីសាងខឿនសេដ្ឋកិច្ចជាតិតាមរយៈការជំរុញវិស័យកសិកម្មជាអាទិទេព។ ការដែលលោកសួនសុរិន្ទបញ្ចប់រឿងរបស់លោកបែបនេះគឺបានជាការជួយរួមចំណែកកាត់បន្ថយចំណោទចំណាកស្រុកចំណូលក្រុងរបស់សង្គមខ្មែរសម័យនោះ។ លោក ឳកគាម និងខៀក អំម្ចាស់រឿងភូមិតិរច្ឆានបានបញ្ចប់រឿងដោយបង្ហាញឱ្យឃើញពីការប្តូរឈ្មោះភូមិតិរច្ឆានដែលបារាំងដាក់ឱ្យមកជាភូមិក្រាំងលាវវិញ។ការបញ្ចប់រឿងដោយសិល្ប៍វិធីបែបនេះធ្វើឱ្យរឿងភូមិតិរច្ឆានមានតម្លៃពីសេសរបស់ខ្លួនមួយទៀតគឺតម្លៃតាមបែបសុទិដ្ឋិនិយមរស។ ខុសប្លែកពីរឿងខេមរនិយមខាងលើបើគេវិភាគមកក្នុងបណ្តារឿងបែបព្រហ្មណ៍និយមវិញនោះគេឃើញថាការបញ្ចប់រឿងមានលក្ខណៈឯកភាពគ្នាគឺច្រើនតែបញ្ចប់ដោយឱ្យតួអង្គតំណាងសភាវល្អបានទទួលជោគជ័យលើតួអង្គដែលតំណាងសភាវអាក្រក់។ យ៉ាងណា មិញក្នុងការបញ្ចប់រឿងរាមកេរ្តិ៍គេឃើញពួកយក្សត្រូវបរាជ័យក្រោមដៃរបស់ព្រះរាម រហូតធ្វើឲ្យនគរលង្ការបស់ស្ដេចយក្សក្រុងរាពណ៌ បានក្លាយទៅជាផះផង់។ ការបញ្ចប់សាច់រឿងដោយរសជាតិ បែបនេះធ្វើឲ្យតម្លៃរឿងកាន់តែកើនបានខ្ពស់ថែមទៀត។
ដូចច្នេះ ជាសរុបសេក្ដីមកឃើញថា ទាំងបីចលនានេះសុទ្ធតែមានតម្លៃបែបវិសិដ្ឋរសនៅក្នុងការបញ្ចប់រឿងទាំងអស់។
យោងតាមខ្លឹមសារដូចដែលបានបង្ហាញរួចមកហើយនោះអាចឱ្យយើងវាយតម្លៃលើទស្សនៈលើកឡើងរបស់ប្រធានបានយល់ឃើញមួយដែលមានហេតុផលត្រឹមត្រូវគួរអ្នកសិក្សាទទួលយកបាន។ ដូចនេះយើងជាអ្នកសិក្សាម្នាក់ៗពិតជាចង់មានមោទនភាពខ្លាំងណាស់ដែលខ្មែរយើងមានសិល្ប៍វិធីក្នុងការនិព្ធ និងបញ្ចប់សាច់តរឿងតាមសិល្ប៍វីធីខុសៗគ្នា រៀងខ្លូន។