Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

          នាងមទ្រីជាតួអង្គឯកស្រីនៅក្នុងរឿងព្រះវេស្សន្តជាតក ក្នុងរឿងនេះអ្នកនិពន្ធបានពណ៌នាពីទឹកព្រះទ័យនាងមទ្រីច្រើនជាងពណ៌នាពីរូបសម្បត្តិហើយពិសេសអ្នកនិពន្ធបានទុកកណ្ឌមួយតែឯងសម្រាប់ពណ៌នាពីទឹកព្រះទ័យដ៏សប្បុរសប្រកបដោយស្វាមីភក្តិ និងសកម្មភាពគ្រប់បែបយ៉ាងក្នុងការជួយបំពេញទានរបស់ព្រះវេស្សន្តជាស្វាមី ។ អាស្រ័យហេតុនេះហើយទើបមានមតិមួយលើកឡើងថា​ « នាងមទ្រីជាស្រ្តីកន្សៃសារពេជ្ញរបស់ព្រះពោធិសត្វ » ។

          តើមានលក្ខណៈអ្វីខ្លះដែលបង្ហាញថានាងមទ្រីជាស្រ្តីកន្សៃសារពេជ្ញ ?

          ដើម្បីជាជំនួយក្នុងការបកស្រាយឲ្យបានក្បោះក្បាយ ជាបឋមយើងគួរយល់ន័យនៃពាក្យមួយចំនួនជាមុនសិន ។ « កន្សៃសារពេជ្ញ » មានន័យថាស្រ្តីជាអគ្គមហេសីរបស់ព្រះពោធិសត្វ ជាបច្ឆិមជាតិក្នុងការដែលនៅជាគ្រហស្ថឬដែលបានត្រាស់ហើយ ។ ព្រះពោធិសត្វ គឺអ្នកដែលកំពុងខំប្រឹងប្រែងបំពេញបារមីបម្រុងនិងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ ។

          តាមធម្មតាស្រ្តីកន្សៃសារពេជ្ញនេះតែងមានការទាក់ទងជាមួយព្រះពោធិសត្វជាដរាប បើពោធិសត្វកើតជាមនុស្សស្រ្តីកន្សៃសារពេជ្ញក៏កើតជាមនុស្សដែលទោះស្ថិតនៅក្នុងវណ្ណណាត្រកូលណាប្រទេសណាក៏ដោយក៏តែងបានជួបគ្នាជាគ្រូព្រេងមិនដែលខានឡើយ ។ បើពោធិសត្វយកកំណើតជាសត្វណាមួយស្រ្តីជាកន្សឌសារពេជ្ញក៏យកកំណើតជាសត្វដែរថែមទាំងបានជួបគ្នាជាគូគ្រងដូចក្នុងកំណើតជាមនុស្សដែរ ។ ម្យ៉ាងវិញទៀតព្រះពោធិសត្វ និងកន្សៃសារពេជ្ញទោះបីជាព្រាត់គ្នាទៅដល់ទីណា ក៏មិនដែលព្រាត់គ្នារហូតទេតែងនិងមានជំនួយក្រៅខ្លួនណាមួយនាំឲ្យជួបគ្នាវិញជានិច្ច ហើប្រសិនបើព្រះពោធិសត្វឬកន្សៃសារពេជ្ញត្រូវស្លាប់បាត់បង់ជិវីតដោយហេតុណាមួយតួអង្គដែលនៅរស់គឹតែងនៅម្នាក់​ឯងរហូតឥតយកគូគ្រងថ្មីទៀតទេ ។ តួអង្គបែបនេះហើយដែលហៅថា កន្សៃសារពេជ្ញ ៕​ព្រះនាងមទ្រីជាកន្សៃសារពេជ្ញនៃព្រះពោធិសត្វកវេស្សន្ត ។ លក្ខណៈដែលបញ្ជាក់ថានាងមទ្រីជាកន្សៃសារពេជ្ញមានច្រើនកន្លែង ច្រើនចំណុចណាស់ ។ នៅក្នុងកណ្ឌហេមពាន្តយើងបានឃើញអ្នកនិពន្ធលាតត្រដាងនូវភក្តីភាពរបស់នាងមទ្រីចំពោះស្វាមីយ៉ាងវែងដូចជា ពេលដែលព្រះវេស្សន្តមិនព្រមឲ្យនាងទៅតាមនាងមទ្រីសោយសោករៀបរាប់ថាបើព្រះស្វាមីមិនព្រមឲ្យនាងទៅតាមទេ នាងនិងយកអុសមកតជាប្រមាណប៉ុនភ្នុំហើយដុតអុសនោះឲ្យឆេះរួចនាងនិងលោតចូលភ្លើងឲ្យក្ស័យសង្ខាទៅប្រសើរជារស់នៅ ។ នាង​ប្រៀបព្រះវេស្សន្តបានពោលពណ៌នាពីព្រៃហេមពាន្តជាទីគួរឲ្យខ្លាចដើម្បីបន្លាចនាងមទ្រីកុំឲ្យនាងតាមទៅប៉ុន្តែនាងមទ្រីបែរជាពណ៌នាពីព្រៃហេមពាន្តយ៉ាងច្បាស់ថាជាទីសប្បាយគួរឲ្យចង់ទៅវិញ ។ នៅឯភ្នំគិរីវង្គតឯណោះនាងមទ្រីពុំធុញទ្រាន់និងធ្វើការបម្រើព្រះស្វាមីដែលគេបំបរបង់ ហើយមកតាំងធម៌នោះឡើយ ។ ព្រឹងឡើងនាងដងទឹកបោសសំអាតអាស្រម លួងលោមព្រះរាជបុត្រាបុត្រីហើយទើបយាត្រាចូលព្រៃស្ងាត់តែម្នាក់ឯងដើម្បីស្វែងរកបេះផលានុផលមកថ្វាយព្រះស្វាមី និងបុត្រាបុត្រី ។ ព្រះនាងធានាធ្វើការសព្វជំពូកទាំងអស់ឥតឲ្យព្រះស្វាមីឃ្នើសព្រះទ័យឡើយ ។ ចំណុចដែលរឹងតែបញ្ជាក់ឲ្យឃើញច្បាស់ថា ព្រះនាងមទ្រីជាកន្សៃសារពេជ្ញគឺត្រង់ពេលដែលនាងសន្លប់បាត់ស្មារតីក្រោយពេលនាងត្រឡប់មកពីព្រៃវិញ ហើយរកបុត្រមិនឃើញលុះត្រាតែព្រះវេស្សន្តប្រាប់រឿងពិតហើយ ឲ្យអនុមោទនាទាននាងក៏លើកព្រះហត្ថទទួលអនុមោទនាដោយព្រះទ័យរីករាយ ថែមទាំងសុំឲ្យព្រះស្វាមីបានត្រាស់ដឹងជាព្រះពុទ្ធទៅថ្ងៃអនាគតកាលទៀតផង ។ លើសពីនេះទៅទៀតកាលឥន្រ្ទព្រាហ្មមកសុំនាងពីព្រះស្វាមីនាងបានទទួលព្រះស្វាមីថាទោះជាព្រះស្វាមីពុះទ្រូងយកប្រមាត់ បេះដូងឲ្យទានក៏ព្រះនាងសុខព្រះទ៧យដោយក្តីរីករាយជានិច្ច ។

          សរុបសេចក្តីមកស្រ្តីដួចជានាងមទ្រីនេះរកគ្មានទេក្នុងលោកទឹកព្រះទ័យដ៏មោះមុតស្របតាមគោលបំណងព្រះស្វាមីនេះហើយដែលបញ្ជាក់ថា នាងមទ្រីជាកន្សៃសារពេជ្ញជាគូព្រេងពីអតីតរបស់ព្រះពោធិសត្វ ។

          ដូចនេះប្រធានខាងលើពិតជាមានអត្ថន័យប្រកបដោយខ្លឹមសារយ៉ាងជ្រាលជ្រៅសម្រាប់អប់រំភរិយាទាំងឡាយក្នុងជួយកិច្ចការស្វាមីសម្រេចបាននូវភារកិច្ចតូចធំទាំងពួង ។ ស្វាមីភរិយាត្រូវចេះស្រឡាញ់គ្នា និងចេញជួយយកអាសារគ្នាឲ្យសោះអស់ពីចិត្តព្រមទាំងរំលែកកិច្ចការគ្នាទៅវិញទៅមកទើបបគ្រួសារមានសុភមង្គលនាំឲ្យសង្គមមានភាពសុខសាន្ត ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login