2020-05-29 15:10
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៣១- តើអ្វីទៅជាការគ្រប់គ្រងឯកសារ ?
៣២- តើព័ត៌មាននៃឯកសារដែលបានរក្សាទុកអាចមានអ្វីខ្លះ ?
៣៣- តើវគ្គនៃការតម្កល់ឯកសារមានប៉ុន្មានដំណាក់កាល ? អ្វីខ្លះ ?
៣៤- តើការតំកល់ជារួមគឺជាអ្វី ?
៣៥- តើគុណសម្បត្តិនៃការតំកល់ជារួមមានអ្វីខ្លះ ?
ចម្លើយ
៣១- ការគ្រប់គ្រងឯកសារ គឺជាប្រព័ន្ធនៃការរៀបចំ ត្រួតពិនិត្យ និងថែរក្សា រាល់ព័ត៌មានដែលបង្កើតឡើង ដោយក្រុមហ៊ុន អង្គការ ឬក៏ភ្នាក់ងាររដ្ឋាភិបាល និងគ្រប់គ្រងព័ត៌មានផ្សេងៗ ពីស្ថាប័នខាងក្រៅដែលចូលមកដល់ការិយាល័យផងដែរ ។
៣២- ព័ត៌មាននៃឯកសារដែលបានរក្សាទុកអាចមានដូចជា ទម្រង់លិខិត ច្បាប់ទំលាប់ បញ្ជីឈ្មោះភ្ញៀវ បញ្ជីរាយនាម ឈ្មោះសម្ភារៈយកទៅប្រើប្រាស់ ឯកសារធានារ៉ាប់រង បញ្ជីស្តុកឃ្លាំង បញ្ជីចំណាយ បញ្ជីចុះឈ្មោះពេលប្រើរថយន្ត បញ្ជីតម្លៃទំនិញ របាយការណ៍ប្រចាំខែ សេចក្តីប្រកាសពន្ធ លិខិតទាក់ទងគ្នា កំណត់ហេតុ ព័ត៌មានពីផ្នែកផ្សេងៗ សេចក្តីជូនដំណឹង បែបបទ និងគោលនយោបាយផ្សេងៗ ការសែតសម្រាប់ស្តាប់ និងសម្រាប់មើល... ។
៣៣- វគ្គនៃការតម្កល់ឯកសារមាន៥ដំណាក់កាលគឺ ៖
- វាទាក់ទងទៅនឹងល្បឿន និងភាពងាយស្រួលក្នុងការស្វែងរកឯកសារមកប្រើប្រាស់
- ទាំងនេះវាទាក់ទងទៅនឹង ភាពសមរម្យ និងការចាត់ថ្នាក់ឯកសារទៅតាមលំដាប់លំដោយ
- ហើយវាទាក់ទងផងដែរ ទៅនឹងការបង្កើតប្រព័ន្ធនៃការតាមដាន នៅពេលដែលឯកសារបាត់ពីទីកន្លែងទុកដោយគ្មានហេតុផល ។
- រក្សាទុកសម្រាប់ប្រើប្រាស់
- ផ្លាស់ប្តូរទៅកាន់ទីកន្លែងស្តុក
- ផ្លាស់ប្តូរទៅទីកន្លែងរក្សាទុករយៈពេលយូរ
- បំផ្លាញចោល ។
៣៤- ការតំកល់ជារួម គឺជាការទុកដាក់សម្ភារៈតំកល់ទាំងអស់ក្នុងកន្លែងតែមួយជាជាងតាមផ្នែកនានារបស់ក្រុមហ៊ុន ឬអង្គការ ។
៣៥- គុណសម្បត្តិនៃការតំកល់ជារួមមានដូចជា ៖