Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បុព្វហេតុ ដែលធ្វើឲមនុស្សធ្លាក់ទឹកចិត្ត ដោយសារ ៖
 ក. កត្តាផ្ទាល់ខ្លួន :
  
-បាត់បង់មនុស្សដែលជាទីស្រឡាញ់
   -បាត់បង់់ប្រាក់កាស ទ្រព្យសម្ភារៈ ផ្ទះសំបែង ដីធី...
   -បាត់បង់ការងារធ្វើ ឫរកការងារមិនបានធ្វើ
   -បាត់បង់កិតិ្តយស កេរ្ត៍ឈ្មោះ ទទួលរងភាពអាម៉ាស
   -បាត់បង់ឱកាសក្នុងការប្រឡង ឫប្រឡងធ្លាក់ ឫរៀនចាញ់មិត្តភក្តិ...
   -បាត់បង់ការស្រឡាញ់ពីគ្រួសារ បងប្អូន មិត្តភក្តិ
   -កើតមានជម្ងឺរាំរៃព្យាបាលមិនជាស្រឡះ
   -ទទួលរងភាពចាញ់បោកគេជាដើម ។
ខ. កត្តាគ្រួសារ :
   -
គ្រួសារបែកបាក់គ្នា លែងលះ ជម្លោះ ហិង្សាដាក់គ្នា ធ្វើឲកូនគ្មានក្តីសង្ឃម បាត់ភាពកក់ក្តៅពីឪពុកម្តាយ
   -គ្រួសារក្រីក្រពេក គ្មានថវិកាសម្រាប់ទ្រទ្រង់ជីវភាព ឫរៀនសូត្រ ។
គ. កត្តាសង្គម :​
   -រងអំពើអយុត្តិធម៍ផ្សេងៗ
   -រងអំពើទារុណកម្ម
   -រងអំពើរំលោភបំពានលើរាងកាយ ចិត្ត លើសិទ្ធិសេរីភាព
   -ការរឹបអូសយកដីធ្លីដោយអមនុស្សធម៍
   -បញ្ហានិកសកម្មភាព គ្រោះបាត់អាជីព អតិផរណានៅក្នុងសង្គម
   -សង្គាមស៊ីវិលរវាងជាតិសាសន៍ឯង ឫជាមួយជាតិដ៏ទៃ
   -ឃើញតែភាពបក្សពួកនិយម
   -ឃើញតែភាពពុករលួយ ។
ឃ. កត្តាវប្បធម៍​ :
   -
បញ្ហាសាលារៀននៅឆ្ងាយពីផ្ទះពេក គ្មានមធ្យោបាយ ឫ មានសាលារៀនហើយតែគ្មានគ្រូល្អសាលារៀនមានតែមិនគ្រប់   ​  ​​    កម្រិតថ្នាក់ ឫខ្វះសម្ភារះសិក្សារជាដើម​​​​ 
   -ភាពរងចាំតាមព្រេងវាសនា ឫព្រហ្មលិខិត ឫវាសនាអាក្រក់កើតមានចំពោះខ្លួន ឫកម្មផល ឫទំនាយត្រូវអំពើគេ ។
   -ការបំបាត់វាសនា បំបិតសិទ្ធិសេរីភាពក្នុងរឿងវាសនា
   -តំបន់គ្មានទីវត្តអារាម ឫវិហារសាសនា ឫវត្ត វិហារនៅឆ្ងាយពេក ។
ង.កត្តាធម្មជាតិ :​
   -
គ្រោះធម្មជាតិ ទឹកជំនន់ រញ្ជួយដី ខ្យល់ព្យុះ បន្ទុះភ្នំភ្លើង​
   -ដល់រដូវវស្សាតែគ្មានភ្លៀង បែរចជារាំងស្ងួតក្តៅហែង...។
អាការៈនៃការធ្លាក់ចិត្ត យើងអាចសម្គាល់អ្នកដែលធ្លាក់ទឹកចិត្ត ឫ អ្នកមានជម្ងឺធ្លាក់ទឹកចិត្ត តាមរយៈអាការៈមួយ          ចំនួនដូចខាងក្រោម ៖
   -មានអារម្មណ៍ស្រុតចុះជាមួយភាពក្រៀមក្រំ សោកសៅ និង​​ បង្ហាញពីភាពអសើសង្ឃឹមដោយគិតថាជិវិតគ្មានន័យ
   -ពុំចាប់អារម្មណ៍ ឫ ពុំសប្បាយរីករាយនិងអ្វីៗដែលខ្លួនធ្លាប់ចូលចិត្ត
   -ពុំសូវចងចាំបានល្អ ភ្លេចភ្លាំងច្រើន
   -ចូលចិត្តនៅឯកោ​ ជូនកាលពុំសូវចាប់អារម្មណ៍ក្នុងការ ថែទាំខ្លួនប្រាណ
   -ទទួលទានដំណេកមិនសូវលក់  គ្មានកម្លាំងគំហែងបរិភោគអាហារមិនសូវបាន
   -មានអត្តចរិត្តចរិតឆេវឆាវ
​​​   -គិតថាជិវិតរបស់ខ្លួនគ្មានន័យអស់សង្ឃឹមក្នុងជិវិត ឫប៉ុនប៉ងធ្វើអត្តឃាត ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login