2019-03-17 14:40
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅខាងលើនគរភ្នំ ខ្មែរភាគខាងជើងក៏បានបង្កើតជារដ្ឋមួយដែរ ឈ្មោះថាស្រេស្ឋបុរៈ ( ចេនឡា ) ។ រដ្ឋចេនឡាជា សាមន្តរដ្ឋមួយរបស់នគរភ្នំ ហើយដែលមានទីតាំងដើមហើយស្ថិតនៅត្រង់វាលទំនាបកណ្តាល នៃទន្លេមេគង្គក្នុងតំបន់បាសាក់ ( ឡាវសព្វថ្ងៃ ) គឺនៅខាងត្បូងនៃខ្ពង់រាបកូរ៉ាត់និងវាលទំនាបទន្លេមេគង្គ ខាងជើងប៉ាក់សេ ម្តុំវត្តភូ ។ មានរាជធានីឈ្មោះ សេស្ឋ្របុរៈ ។ ក្រោយមករដ្ឋចេនឡា បានលលើកទ័ពមកវាយយកនគរភ្នំ ហើយស.វទី៧ បានបង្រួបបង្រួមនគរទាំង២ ហើយមានរាជធានីឈ្មោះ ភវបុរៈ ( សព្វថ្ងៃសម្បូរព្រៃគុក ខេត្តកំពង់ធំ ) ។
បុព្វហេតុនៃចម្បាំងនគរទាំងពីរគឺ ទំនាស់រាជ្យវង្ស និងសាសនាៈ ស្តេចភវម៌្ម ( ចៅរូទ្រវម៌្ម កូនរបស់វីរវម៌្ម ) បានលលើកទ័ពទៅវាយនគរភ្នំ គឺដើម្បីប្រឆាំងនឹងការប៉ុនប៉ង់របស់បក្សពួកព្រះបាទគុណវម៌្ម ក្នុងការដណ្តើមរាជសម្បត្តិ ។ ម្យ៉ាងទៀតប្រហែលជាទំនាស់សាសនា អ្នកចេនឡាគោរពព្រាហ្មណ៍សាសនាភាគច្រើនរីឯអ្នកហ្វូណន ពីមុនគោរពព្រាហ្មណ៍សាសនាដែរ តែក្រោយមកបែរជាគោរពព្រះពុទ្ធសាសនានាំឲ្យពេលនោះអ្នកចេនឡាឆ្លៀតឱកាសវាយយកហ្វូណន ។
បើតាមទស្សនៈរបស់លោក ហ្គ្រូសលីយេ ថាបណ្តោយមកពីទឹកជំនន់ ពេលនោះព្រះបាទភវវម៌្មទី១ បានឆ្លៀតឱកាសវាយយកនគរភ្នំ នៅប្រមាណជាឆ្នំា ៥៥០គ.ស ហើយបង្កើតបានជាអាណាចក្រកម្ពុជារដ្ឋ ។
កត្តាទាំង២នេះគឺបង្គ្រប់ទៅវីញទៅមក ។ សង្គ្រាមប្រព្រឹត្តិទៅពាក់កណ្តាលស.វទី៦ ផ្តើមដោយព្រះបាទវម៌្មទី១ រួចបន្តដោយព្រះបាទចិត្រាសេន ឬមហេន្រ្ទវម៌្ម និងបញ្ចប់ដោយព្រះបាទឦសានវម៌្មទី១ ។