ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អនុមានរួម និងអនុមានញែកមានទំនាក់ទំនងគ្នាដូចតទៅ :
- អនុមានរួម និងអនុមានញែក ជាចលនាផ្ទុយគ្នារបស់គំនិត
- អនុមានរួម និងអនុមានញែក ជួយបំពេញកង្វះខាតគ្នាទៅវិញទៅមក
- អនុមានរួម ផ្តល់ឫសគល់ឲអនុមានញែក និងជាទីនៃអនុមានញែកចេញដំណើរ
- អនុមានរួម ជាអ្នកស្វែងរកច្បាប់ទូទៅ និងគោលការណ៍ឲអនុមានញែក ។
ដូច្នេះ អនុមានញែកមានលក្ខណៈជាក់ច្បាស់ ជាអ្នកដឹកនាំអនុមានរួម ។
នៅលើពិភពលោកតែតែមានបាតុភូទមួយកើតឡើងគឺ ការភៀសខ្លួន។ មុលហេតុ ដែលនាំឲកើតមានបាតុភូតនេះ គឺ :
ក- កត្តាផ្ទាល់ខ្លួន :
- ភាពចង់ដឹង ចង់ស្គាល់ ចង់រស់នៅកន្លែងថ្មី ។
- ស្វែងរកកន្លែងសុខស្រួលប្រចាំជីវិតខ្លួន ។
ខ- កត្តាសេដ្ឋកិច្ច :
- គ្រួសារក្រីក្រលំបាកបង្ខំចិត្តស្វែងរកការងារធ្វើ
- ប្តូរកន្លែងការងារ
- ភាពគ្មានការងារធ្វើ បាត់បង់ប្រាក់ចំណូល
គ- កត្តាសង្គមៈ
- អសន្តិសុខ ខ្វះសុវត្ថិភាព ចោរឆក់ ប្លន់ ចាប់ជំរឹត
- ការរើសអើង
- គ្រួសារផ្លាស់លំនៅ ( លក់ផ្ទះ លក់ដី )
- អំពើផ្តាច់ការ ការរំលោភសិទ្ធិមនុស្ស
- ការប្រើអំពើហិង្សា
- រំលោភបំពានលើជំនឿសាសនា បំបិតសិទ្ធិសេរីភាពផ្សេងៗ ។
ឃ- កត្តាវប្បធម៍ :
- បន្តការសិក្សា
- ការរៀបអាពាហ៍ពិពាហ៍ផ្លាស់លំនៅទៅតាមគ្នា ។
ង- កត្តានយោបាយ :
- សង្គ្រាម
- វិបត្តិនយោបាយ ឫ ភាពវចលាចលខាងនយោបាយ
- អំពើប្រល័យពូជសាសន៍
ច- កត្តាធម្មជាតិ :
- ការបំផ្លឹតបំផ្លាញបរិស្ថាន
- គ្រោះធម្មជាតិ ( ព្យុះ ទឹកជំនន់ ភ្លើងឆេះព្រៃ បន្ទុះភ្នំភ្លើង )
- ទុរភិក្ស ភាពអត់ឃ្លាន ភាពក្រីក្រ ។