Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្ដេចដែលហៅថា ឧស្សាហបនីយកម្ម​ ?

២. តើវិបត្តិឧស្សាហកម្មនៅប្រទេសមហាអំណាចបណ្ដាលមកពីមូលហេតុអ្វីខ្លះ ? តើគេដោះស្រាយមធ្យោបាយណាខ្លះ ?

៣. តើអ្វីខ្លះដែលជាកត្តាអនុគ្រោះដល់ឧស្សាហូបនីយកមនៅប្រទេសចំនួនដូចជា ឥណ្ឌូនេស៊ី ថៃ ចិន ជាដើម ?

៤. ប្រទេសជាច្រើននៅទ្វីបអាព្រិចសម្បូរធនធានធម្មជាតិណាស់ ហេតុអ្វីបានជាឧស្សាហូវបនីយកម្មនៅប្រទេសនោះមិនអាចសសម្រេចឡើងបាន ?

៥. តើទេសភាពឧស្សាហកម្មមានលក្ខណៈសម្គាល់សំខាន់អ្វីខ្លះ ? ចូររៀបរាប់ ។

ចម្លើយ

១. ឧស្សាហូបនីយកម្មគឺជាការធ្វើឪ្យទៅជាឧស្សាហកម្ម ។
២. វិបត្តិឧស្សាហកម្មនៅប្រទេសមហាអំណាចបណ្ដាលមកពីមូលពី តំហយចុះនៃបរិមាណផលិតផលឧស្សាហកម្ម ដោយសារតម្រូវការរបស់ទីផ្សាររួមតូចនិងតម្លៃខ្ពស់ខ្លាំងនៃផលិតផល ដូចជា សំណង់នាវា ផលិតកម្មដែក គីមី មូលដ្ឋានជាដើម ។ ពេលខ្លះ ផ្នែកវាយនភ័ណ្ឌមិនអាចទប់ទល់នឹងការប្រជែងពីសំណាក់ប្រទេសកំពុងអភិវឌ្ឍដែលមានតម្លៃពលកម្មថោកជាង ។ សម្ភារៈបរិមារ ពិសេសរថយន្ដជាផលិតផលដែលមានការប្រជែងគ្នាយ៉ាងខ្លាំងបណ្ដាប្រទេសឧស្សាហកម្មលូតលាស់ ។ ដើម្បីដោះស្រាយបញ្ហា នេះ គេបានប្រើយុទ្ធវិធីផ្សេងៗដូចជា  ធ្វើស័្វយប្រវត្តូបនីយកម្មឧស្សាហកម្មដែលមានវិបណ្ដុំឧស្សាហកម្មនៅសតវត្សទី ១៩ កើតឡើងដោយសារកត្តាបត្តិ ការបិទឧស្សាហកម្មដែលគ្មានចំណេញ ធ្វើឯទេសកម្មសំដៅលើកម្ពស់គុណភាពផលិតផល (ដែកថែប សម្លៀបបំពាក់ប្រណិត ) និងការជួយពង្រីងដើមបទុន ។ កិច្ចការទាំងនេះទាមទារការកាត់បន្ថយចំនួនពលករដែលជាហេតុនាំមកនូវបញ្ហាសង្គម ពិសេសនៅតំបន់ឯកទេសកម្មខ្ពស់ ។ ម្យ៉ាងទៀត គេបានផ្ដោតយកចិត្តទុកដាក់ទៅលើឧស្សាហកម្មស្រួចស្រាស់ ( បច្ចេកវិជ្ជាខ្ពស់)​ដែលលក្ខខណ្ឌប្រសើរបំផុតក្នុងការទាក់ទាញយកផលប្រយោជន៍ ។

៣. កត្តាដែលអនុគ្រោះ ដល់ឧស្សាហូបកនីយកម្មនៅប្រទេសមួយចំនួន ដូចជា ឥណ្ឌូនេស៊ី ថៃ ចិនជាដើម គឺតម្លៃពលកម្មទាប ។

៤. បានជាឧស្សាហូបនីយកម្ម​នៅប្រទេសទាំងនោះមិនអាចសម្រេចឡើងបានព្រោះខ្វះដើមទុ​ន និងគ្មានហត្ថពលករជំនាញ ។

៥. លំហឧស្សាហកម្មផ្ដល់ទេសភាពប្លែកៗគ្នាច្រើនយ៉ាង ។ ជួបនកាលសហគ្រាសឧស្សាហកម្មមិនអាចមើលឃើញភ្លាមៗទេ ទាល់តែយកចិត្តទុកដាក់សង្កេត ព្រោះវាស្ថិតនៅលាយឡំរាយប៉ាយក្នុងទឹកក្រុង ក្នុងភូមិតាមដងទន្លេ ឬ ក្នុងព្រៃ ។ ឧទាហរណ៍ ផលិតកម្មដែលស្រដៀងគ្នានឹងសិប្បកម្ម ដូចជា ការងារច្នៃឈើ ផលិតកម្មកែវ គ្រឿងយន្ដតូចតាច... ។ ផ្ទុយទៅវិញ​ជារឿងៗអ្នកភូមិវិទ្យាអាចរកឃើញដោយងាយនូវឧស្សាហកម្មនានា ដែលជ្រៀតចូលតាមសង្កាត់ក្នុងទីក្រុង ។

  • រោងចក្រទាក់ទាញរោងចក្រ រោងចក្រប្រមូលផ្ដុំ​សង្កាត់ឧស្សាហកម្មដែលបំពាក់ដោយបរិក្ឋារសមូហភាព ឬ ជាអគាររៀបចំទុកជាមុនដែលបង្កើតឡើងដោយរដ្ឋ​ ឬ ដោយសមូហភាពដ្ឋាន ។
  • បណ្ដុំរោងចក្រ និងបុរីឧស្សាហកម្មអាចមានពាសពេញនៅក្នុងតំបន់ ។ បណ្ដុំខ្សែរៀបរយនៅតាមជ្រលងដូចជា ជ្រលងស្ទឹងអ្វាស និងតំបន់ទន្លេសែនក្រោមក្នុងប្រទេសបារាំង ឆ្នេរភាគអាគ្នេយ៍ប្រទេសជប៉ុនដែលមានប៉ុលឌែឧស្សាហកម្ម បណ្ដោយមាត់បឹងធំនិងឆ្នេរអាត្លង់ទិចនៃសហរដ្ឋអាមេរិច និងនៅអឺរ៉ុបពីទន្លេសែនទៅដល់់ទនេ្លអែល ដែលបានរៀបចំជាតំបន់កំពង់ផែឧស្សាហកម្មធំៗ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login