ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
" ច្បាប់មាសនៃជីវិត "
. តាមអ៊ីមានុយអែល ខាន់ " ច្បាប់មាសនៃជីវិត " គឺជាគោលការណ៍នៃសិលធម៍រួមមានប្រព័ន្ធ
ជំនឿ និងជំនឿសាសនាយកមកប្រតិបត្តិ។ ច្បាប់មាសនៃជីវិត មានប្រភពពីមូលដ្ឋានតម្លៃគំរូ
ឥរិយាបថរបស់បុគ្គលដែលប្រព្រឹត្តចំពោះអ្នកដ៏ទៃនូវអំពើជាអកុសល ។
. ច្បាប់មាសនៃជីវិតដើរតួនាទី ជា :
. ច្បាប់មូលដ្ឋាន ឫធម្មនុញ្ញមនុស្សជាតិសម្រាប់រស់នៅលើភពផែនដី
. ទឺ្រស្តី ឫបញ្ញត្តិន័យសម្រាប់អប់រំទូន្មានមនុស្សឲប្រព្រឹត្តអំពើល្អដើម្បីមនុស្សរស់នៅដោយសុ
ខុដុមរនា ។
. " ច្បាប់មាសនៃជីវិត " មានខ្លឹមសារដូចតទៅ :
. ចូរគោរពជីវិតខ្លួនឯង និងជីវិតអ្នកដ៏ទៃ ( កុំសម្លាប់ជីវិតមនុស្ស សត្វ )
. ចូរអ្នកប្រកបមុខរបត្រឹមត្រូវ សុច្ចរិត និងស្មោះត្រង់( កុំលួចទ្រព្យសម្បិត្តអ្នកដ៏ទៃ )
. ចូរអ្នកនិយាយត្រឹមត្រូវ ស្មោះត្រង់ មិនកុហកអ្នកដ៏ទៃ (កុំនិយាយមុសា)
. ចូរគោរពនិងស្រឡាញ់មនុស្សដូចគ្នា មិនប្រព្រឹត្តខុសក្នុងកាមដោយអសិលធម៍
( កុំដណ្តើមប្តីប្រពន្ធកូនអ្នកដ៏ទៃ )
. ចូររួមលើកកម្ពស់ប្រព័ន្ធជំនឿ សាសនា ជាគុំរូនៃតម្លៃសិលធម៍ក្នុងការ គោរពស្រឡាញ់ និង
អាណិតអាសូរដល់មនុស្សផ្តល់ភាពយុត្តិធម៍ចេះចែករំលែកគ្នាដើម្បីរស់នៅដោយសមភាព
និងសេចក្តីសុខ ។