2020-08-14 14:44
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តើបញ្ញាមនុស្ស និងបញ្ញាសត្វមានលក្ខណៈដូចម្តេច និងខុសគ្នាត្រង់ណាខ្លះ ? ចូរៀបរាប់ ។
+ លក្ខណៈដូចគ្នា
- មានបញ្ញាប្រតិបត្តិដូចគ្នា
- ស្ថិតនៅក្រោមបញ្ញាតណ្ហាដូចគ្នា
- មានទំនោសេរីរាង្គកាយគឺ ចង់រស់ ខ្លាចស្លាប់
+ លក្ខណៈខុសគ្នា
.បញ្ញាមនុស្ស
-អាចគ្រប់គ្រងពេលវេលាបាន
-មានគោលដៅ គម្រោងផែនការសម្រាប់ជីវិតទៅថ្ងៃអនាគត
-មានបញ្ញាទ្រឹស្តី
-មានវិចារណញ្ញាណ ចេះគិតគូបានវែងឆ្ងាយ
-មានភាសា អក្សរក្នុងទំនាក់ទំនង
-មានគោលការណ៍អប់រំសិលធម៍
-ចេះស្វែងរកភាពថ្លៃថ្នូរ ខ្ពង់ខ្ពស់អាចផ្តាច់ខ្លួនចេញពីតថភាពរូបី
-មានគំនិតច្នៃប្រឌឹត និងបង្កើតថ្មី
-មានការកែប្រែ និងអភិវឌ្ឍបានល្អ
-អាចរំលិកពីអតីតកាល និងអាចគិតទៅអនាគត
-មានអនុស្សាវរីយ៍
. បញ្ញាសត្វ
- មិនអាចគ្រប់គ្រងពេលវេលាបាន
- គ្មានគោលដៅ គម្រោងផែនការ
- មានតែបញ្ញាប្រតិបត្តិប៉ុណ្ណោះ
- គ្មានវិចារណញ្ញាណ មិនចេះគិតគូប្រើទម្លាប់ និងសភាវគតិ
- មានតែសូសញ្ញា
- គ្មានគោលការណ៍អប់រំសិលធម៍
- មិនចេះស្វែងរកភាពថ្លៃថ្នូរ ខ្ពង់ខ្ពស់អាចផ្តាច់ខ្លួនចេញពីតថភាពរូបី
- គ្មានគំនិតច្នៃប្រឌឹតនិង បង្កើតថ្មី
- រស់នៅតាមធម៍ជាតិ
- មិនអាចកែប្រែនិងអភិវឌ្ឍបានឡើយ
- មិនអាចមានលំនឹកពីអតីតកាល
- គ្មានអនុស្សាវរីយ៍ ។