Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បញ្ញាទ្រឹស្តី និងបញ្ញាប្រត្តិបត្តិ មានលក្ខណៈខុសគ្នាគឺៈ
 ១. បញ្ញាប្រត្តិបត្តិ ជាបញ្ញាកម្រឹតទាប កើតមានឡើងចំពោះសត្វស្វា និងក្មេងក្រោមអាយុ ២ឆ្នាំ ។ បញ្ញា ប្រភេទនេះមានលក្ខណៈប្រត្តិបត្តិសុទ្ធសាធ ហើយផ្សារភ្ជាប់និងអ្វីដែលជារូបីជានិច្ច បញ្ញាប្រត្តិបត្តិមិនចាំបាច់ប្រើការគិត មិនចាំបាច់មានភាសារជំនួយ ស្ថិតក្នុងរង្វង់បច្ចុប្បន្នកាល ដោះស្រាយបានតែអ្វីដែលនៅចំពោះមុខ គ្មានការបង្កើតថ្មី ជាបញ្ញាដែលមានព្រំដែន មិនរីកចម្រើន ។
២.បញ្ញាទ្រឹស្តី ជាបញ្ញាដែលចេញពីគំនិតអរូបី ដោយប្រើប្រាស់ភាសាជាជំនួយ ។ បញ្ញា ប្រភេទនេះជាសកម្មភាពនៃការយល់ដឹងនិងការពន្យល់បាននូវហេតុការទាំងឡាយ ដែលជាទូទៅកើតមានចំពោះមនុស្សចាប់ពីក្មេងចេះនិយាយបង្គួឡើងទៅ ។ បញ្ញាទ្រឹស្តី ជាបញ្ញាកម្រឹតខ្ពស់ មានការគិត ដោះស្រាយបញ្ហាក្នុងចំហដែលគ្មានរូបពិតមានរបកគំហើញនិងការបង្កើតថ្មី ជាបញ្ញាដែលគ្មានព្រំដែន រីចម្រើនទៅតាមដំណាក់កាលនីមួយៗ គឺវិចារណញាណ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login