Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


លក្ខណៈខុសប្លែកគ្នា ក្នុងការឲតម្លៃគោលគំនិតសំខាន់ៗជាមូលដ្ឋាននៃធម៍អហិង្សារបស់
សមណគោតម ខុងជី និង មហាត្មៈគន្ធី
ក. សមណៈគោតម​៖

- ផ្សព្វផ្សាយព្រហ្មវិហារធម៍ទាំង ៤ មេត្តា ករុណា មុទិតា ឧបេក្ខា
 + មេត្តា ៖ ជាបន្សារសម្រាប់ភ្ជាប់ពីភពលោក
 . មានចិត្តស្រឡាញ់រាប់អានដោយស្មោះ មិនរើសអើង ។
+ ករុណា : មានចិត្តអាណិតអាសូរ និងជួយសង្គ្រោះង្ទកដទៃ ។
+ មុទិតា​ : មានចិត្តត្រេកអរ នៅពេលឃើញគេបានសុខ
+ ឧបេក្ខា : មានចិត្តជាកណ្តាល អព្យាក្រឹត្យ មិនលំអៀង
- អប់រំមនុស្សលះបង់ការគុំគួន សងសឹក និងប្រកាន់ទិដ្ឋិ "ពៀរំងាប់ដោយការមិនចងពារ "
- គ្មានការរើអើងប្រកាន់វណ្ណៈ ពូជសាសន៍
- បញ្ជៀសសង្គ្រាម
- ចៀសវាងអំពើអាក្រក់ដោយកាយ វាចា ចិត្តតាមរយ់សីល និងសមាធិរ
- បង្ហាញហេតុផល និងឲយល់ពីហេតុដែលនាំឲមានទុក្ខ និងប្រាប់ផ្លូវរលត់ទុក្ខ ។
ខ. មហាត្មៈគន្ធី :
- អប់រំមនុស្សឲធ្វើការតស៊ូដោយមធ្យោបាយអហិង្សា
- មធ្យោបាយអហិង្សាបានដោយជោគជ័យ រំលាយបានវណ្ណៈទាំងបួននៅឥណ្ឌា
- ប្រឆាំងនិងអំពើអយុត្តិធម៍ដោយកម្លាំងសីលធម៍ ពោលគឺមិនប្រើប្រាស់កម្លាំង
- អប់រំមនុស្សឲប្រើកម្លាំប្រាជ្ញា ចៀសវាងការប្រើកម្លាំងបាយ
- មិនយកទោសចំពោះសត្រូវដែលធ្វើបាបខ្លួន
- កុំប្រកាន់ខ្លួន ៖ ការ​​មិនរើសអើងត្រូវចេះប្រមាណ ចេះដាក់ខ្លួនឲស្របតាមកាលៈទេសៈ
- កុំខ្ជិល : ត្រូវព្យាយាម អត់ធ្មត់ខ្ពស់ មានខន្តី មានការសង្ឃឹមខ្ពស់
- ប្រុងប្រយ័ត : ត្រូវត្រៀមស្មារតីដើម្បីកុំឲសេចក្តីក្រេវក្រោធកើតមាននៅក្នុងសណ្តានចិត្ត
- អប់រំមនុស្សឲចងចាំ និងយល់ថា ចិត្តភ្លើងពុំអាចរំលត់ចិត្តភ្លើងបានទេគេត្រូវយកចិត្តទឹកទៅរំលត់ចិត្តភ្លើង
គ. ខុងជី
- ប្រកាន់ធម៍ ឫចិត្ត មេត្តា កុរុណា និងភាពត្រឹមត្រូវ
- ឲតម្លៃទៅលើគុណធម៍ សប្បុរសធម៍ មនុស្សធម៍ និងយុត្តិធម៍ ឫមេត្តា ករុណានិងភាពត្រឹមត្រូវ
 + សប្បុរសធម៍ណ: មានសទ្ធាបរិចាកធនធាន និងប្រយោន៍ដល់អ្នកដ៏ទៃ
 + មនុស្សធម៍ : គឺជាមនុស្សដែលប្រព្រឹត្តអំពើសុចរិត ល្អជាកុសល
 + យុត្តិធម៍ : ភាពត្រឹមត្រូវឥតល្អៀង
- អប់រំមនុស្សឲស្អប់ខ្ពើមសង្គ្រាម ការធ្វើទារុណកម្ម ការកាប់សម្លាប់គ្នា
- កុំធ្វើទៅលើអ្នកដ៏ទៃនូវទង្វើអ្វី ដែលមិនចង់ឲអ្នកដ៏ទៃមកធ្វើលើខ្លួនវិញ
- មិនយកអ្វីដែលអ្នកធំធ្វើឲអ្នកមិនសប្បាយចិត្ត យកអំពើបែបនេះអនុវត្តលើមនុស្សក្រោមបង្គាប់ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login