2020-08-23 13:38
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ប្រៀបធៀបរវាងជំរឿន និងការចុះឈ្មោះបោះឆ្នោត។
ក. លក្ខណៈដូចគ្នា
- ស្រង់ស្ថិតិ (ឈ្មោះ ភេទ អាយុ ជនជាតិ សញ្ជាតិ អាស័យដ្ឋានដូចគ្នា ។
- រាប់ចំនួនប្រជាជន ដូចគ្នា ។
- មានការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ដូចគ្នា ។
- ដើម្បីរៀបចំប្រទេសជាតិឲមានការអភិវឌ្ឍដូចគ្នា ។
ខ. លក្ខណៈខុស
ធ្វើការជំរឿន
-រយៈពេល : ១០ ឆ្នាំម្តង
-សមត្ថកិច្ច : ជាសមត្ថកិច្ចក្រសួងផែនការ ។
-គោលបំណង : ការពារផែនការស្ថិតិ និងការងារអភិវឌ្ឍន៍ ។
-សកម្មភាព :
+ ធ្វើនៅតាមមូលដ្ឋានទូទាំងប្រទេសចំពោះពលរដ្ឋទូទៅគ្រប់វ័យគ្រប់ប្រភេទ ។
+ មន្ត្រីជំរឿនអាចជួបជាមួយមេគ្រួសារ ឫតំណាងគ្រួសារដើម្បីស្រង់ពត៍មាន ។
-ទីកន្លែង : មន្ត្រីជំរឿនចុះទៅផ្ទាល់តាមលំនៅដ្ឋានប្រជាជន ។
-មុខសញ្ញា : ប្រជាជនទូទៅគ្រប់វ័យ គ្រប់ប្រភេទ ។
-ព័ត៍មាន : សាកសួរព័ត៍មានលម្អិតតាំងពីកម្រិតវប្បធម៍ស្ថានភាពអាពាហ៍ពិពាហ៍...។
ការចុះឈ្មោះបោះឆ្នោត
- ៥ ឆ្នាំម្តង (១អាណត្តិម្តង)
- គ.ជ.ប និងអជ្ញាធររៀបចំការបោះឆ្នោត ។
- បម្រើការងារបោះឆ្នោត ។
- ធ្វើចំពោះពលរដ្ឋចាប់ពីអាយុ១៨ ឆ្នាំឡើងទៅ ។
- អ្នកធ្វើប័ណ្ណត្រូវចុះឈ្មោះដោយខ្លួនឯងផ្ទាល់ ។
- តាមការិយាល័យបោះឆ្នោត
- ពិនិត្យតែលើសៀវភៅគ្រួសារ
- ប័ណ្ណគ្រួសារឫ អត្តសញ្ញាណ ។