ប្រដាប់របត់ឈាមបិទខុសពីប្រដាប់របត់ឈាមបើកៈ
- ប្រដាប់របត់ឈាមបិទៈ ជាទូទៅឈាមត្រូវស្ថិតនៅក្នុងសរសៃឈាមរបស់សារពាង្គកាយ ។ ឈាមស្ថិតនៅក្រោមសម្ពាធ ។ សម្ពាធបែបនេះបណ្តាលឲ្យឈាមរបស់សារពាង្គកាយធ្វើចលនាលឿន ៕
- ប្រដាប់របត់ឈាមបើកៈ ឈាមមិនស្ថិតនៅក្នុងសរសៃឈាមបិទជិតទេ ។ ផ្ទុយទៅវិញឈាមហូរចេញស្រោចស្រព្វដោយផ្ទាល់ទៅលើលិកាដែលស្ថិតនៅក្នុងលំហនៃរាងកាយ ។ ចលនាឈាមលឿនល្មមគ្រប់គ្រាន់សម្រាប់តម្រូវការរបស់សារពាង្គកាយ ដែលមានសារពាង្គកាយដែលមានប្រព័ន្ធរបត់ឈាមបែបនេះ ។