2020-08-30 10:53
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សេចក្តីព្រាងច្បាប់និងសេចក្តីស្នើច្បាប់មានភាពខុសគ្នាដូចជា ៈ
ក. សេចក្តីព្រាងច្បាប់
- ស្ថាប័ននីតិប្រត្តិបត្តិ (រាជរដ្ឋាភិបាល) រៀបចំពង្រាងច្បាប់បានឡើងដោយរដ្ឋមន្រ្តីជាសាមីក្រសួង និងបញ្ជូនទៅរដ្ឋមន្ត្រី ដែលមានការពាក់ព័ន្ធក្នុងការអនុវត្ត ។
- ពិភាក្សាលើពង្រាងច្បាប់នោះ ក្នុងកិច្ចប្រជុំអន្តរក្រសួង ឫក្រសួងពាក់ព័ន្ធ ។
- សិក្សាពង្រាងច្បាប់នោះដោយលេខាធិការនៃរដ្ឋាភិបាល ដើម្បីធានាថាច្បាប់ដែលបានស្នើឡើងនោះត្រឹមត្រូវស្របច្បាប់រដ្ឋ ធម្មនុញ្ញហើយ ឫនៅ ។
- ពិនិត្យនពង្រាងច្បាប់នោះដោយគណៈរដ្ឋមន្ត្រី ។
- ដាក់ពង្រាងច្បាប់នោះជូនសភាជាតិ ។
ខ. សេចក្តីស្នើច្បាប់
- ស្ថាប័ននិតិប្រត្តិបត្តិ (រដ្ឋសភា និងរដ្ឋព្រឹទ្ធសភា) ធ្វើសេចក្តីស្នើច្បាប់
- នាយករដ្ឋមន្រ្តី សមាជិសភា ព្រឹទ្ធសភា មានសិទ្ធិផ្តួចផ្តើគំនិតធ្វើច្បាប់
- រដ្ឋសភា ព្រឹទ្ធសភា មានសិទ្ធិស្នើធ្វើវិសោធកម្មលើច្បាប់
- គណ៖កម្មាអឲធិការអចិន្រ្តៃយ៍ និងគណៈកម្មាធិការឯកទេសដែលពាក់ព័ន្ធពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ។
- ពិនិត្យ និងអនុម័តច្បាប់ក្នុងសម័ប្រជុំពេញអង្គនៃរដ្ឋសភា ។
- បញ្ជូនច្បាប់ទៅព្រឹទ្ធសភា ដើម្បីពិនិត្យ និងអនុម័ត
- បញ្ជូនក្រុមព្រឹក្សាធម្មនុញ្ញពិនិត្យនិងអនុម័តចុងក្រោយ ។