Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2020-09-03 17:43

បើផ្អែកតាមលក្ខណៈវិនិច្ឆ័យរូបនិយម និងវិនិច្ឆ័យសម្ព័ន្ធភាសាខ្មែរគេចាត់ទុកជាអវិភក្តិភាសា ។

លក្ខណៈវិនិច្ឆ័យរូបនិយមៈ                                  

                                                                            

បើផ្អែកតាមលក្ខណៈវិនិច្ឆ័យរូបនិយម ភាសាខ្មែរខុសពីភាសាដទៃទៀតជាពិសេសភាសាដែលស្ថិតក្នុងអម្បួរឥណ្ឌាអឺរ៉ុបលក្ខណៈខុសគ្នាមានៈ

          ១. លិង្គ ( ភេទ ) មាន៣​ឥត្ថឹលិង្គ ( ភេទស្រី ) នបុំសកលិង្គ ( អភេទ ) និងបុំលិង្គ (​ប្រុស ) ។

យើងបានដឹងរួចហើយថា នៅក្នុងភាសាឥណ្ឌាអឺរ៉ុប ជាពិសេសភាសាបាលី.សំស្ក្រឹត បារាំងគេអាចសម្គាល់ជាឥត្ថឹលិង្គនបុំសកលិង្គ និងបុំលិង្គ ។ ចំណែកឯភាសាខ្មែរគេមិនអាចសម្គាល់នាមសព្ទណាមួយជាឥត្ថិលិង្គ នបុំសកលិង្គ និងបុំលិង្គបានឡើយតែយើងអាចសម្គាល់វាបានតាមរយៈការបន្ថែមពាក្យបញ្ជាក់ភេទ ដូចជាប្រុស ស្រី ឈ្មោល ញី ជាដើម ។

          ២. វចនៈមានឯកវចនៈនិងពហុវចនៈ       

ក្នុងភាសាខ្មែរវចនៈមានពីរដូចភាសាបាលីសំស្ក្រឹត និងភាសាអង់គ្លេសដែរ ប៉ុន្តែខុសគ្នាត្រង់ថាភាសាខ្មែរមិនផ្លាស់ប្តូររូបរាងទេទោះបីវាមានចំនួនឯកវចន

ៈក្តិ ឬពហុវចនៈក្តី ។ គេអាចដឹងថា ជាឯវចនៈនិងពហុវចនៈដោយសារតែពាក្យប្រាប់ពីចំនួនដូចជា មួយ ពីរ បី...ជាដើម ។

          ៣. វិភត្តិ មាន៨ បឋមាវិកត្តិ ទុតិយាវភក្តិ តត្តិយាវិភក្តិ ចតុតិវិភក្តិ បញ្ចមវិភក្តិ ឆដ្ទវិភក្តិ សត្តិមវិភក្តិ និងអាលបនៈ  ។

តាមរយៈការសង្កេតយើងឃើញថាចំពោះ ការបំបែកពាក្យរបស់ភាសាបាលី សំស្ក្រឹត អង់គ្លេសក្តី គឺយោងទៅតាមវិភក្តិទាំង៨ខាងលើ តែសម្រាប់ភាសាខ្មែរមិនមានការបំបែកដូចភាសាទាំងអស់នេះឡើយ ដោយហេតុថាភាសាខ្មែរតែងតែរក្សានូវទម្រង់ដើមរបស់ពាក្យដដែល ហើយគេអាចដឹងថាវាមាននាទីជាអ្វីបានទាល់តែវាចូលក្នុងសម្ព័ន្ធ ។

          ៤. កាលមាន ៣ អតីតកាលបច្ចុប្បន្នកាលអនាគតកាលៈ

ភាសាខ្មែរ៏ដូចជាភាសាដទៃដែរ ។ ប៉ុន្តែភាសាខ្មែរពុំមានការផ្លាស់ប្តូរទម្រង់ពាក្យ ( ជាពិសេសកិរិយាសព្ទ ) ទៅតាមកាលរបស់អំពើទេ គឺគេគ្រាន់តែបន្ថែមទៅលើប្រយោគនោះ នូវឃ្លាប្រាប់អំពីកាលនៅខាងដើមឬខាងចុងជាការស្រេច ។

លក្ខណៈវិនិច្ឆ័យសម្ពន្ធ

បើយើងធ្វើការពិនិត្យទៅលើលក្ខណៈខុសគ្នារវាងភាសាខ្មែរនិងភាសាបាលីសំស្ក្រឹតដោយផ្អែកលើទៅតាមលក្ខណៈវិនិច្ឆ័យសម្ពន្ធយើងសង្កេតឃើញថាៈ

          ចំពោះភាសាខ្មែរ យើងឃើញថាភាសាខ្មែរមានការប្រើប្រាស់ខុសពីភាសាបាលីសំស្ក្រឹតត្រង់ អង់គ្លេស ភាសាខ្មែរមានការប្រើប្រាស់ឃ្លាប្រយោគខុសពីភាសាទាំងនោះដូចជាៈ

  • ខ្មែរមានទម្រង់ នាម + កិរិយា + កម្មបទ ឧទាហរណ៍ៈ ខ្ញុំទៅសាលារៀន
  • បាលី សំស្ក្រឹតមានទម្រង់ នាម កម្មបទ កិរិយា ឧទាហរណ៍ៈ ខ្ញុំសាលាទៅ ។

ចំណែកឯការប្រើប្រាស់គុណនាម វិញក៏មាន​លក្ខណៈខុសគ្នាដែល ឧទាហរណ៍ៈ នៅក្នុងភាសាខ្មែរ ( សៀវភៅល្អ ) និងនៅក្នុងភាសាអង់គ្លេស ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login