2020-09-03 17:57
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បង្ហាញពីភាពខុសគ្នារវាង លិង្គរបស់នាម និងភេបទនៅក្នុងភាសាខ្មែរដោយផ្តល់ឧទាហរណ៍មកបញ្ជាក់ៈ
ភេទរបស់នាមៈ
នៅក្នុងភាសាខ្មែរយើង នាមភាគច្រើនជាពាក្យអភេទ ។ នាមមួយអាចជាភេទប្រុសឬស្រីបានអាស្រ័យទៅនឹងពាក្យសម្រាប់បញ្ជាក់ភេទដែលប្រើប្រាស់ជាមួយវា ។ វាអាចស្គាល់ភេទរបស់នាមមួយជាភេទប្រុស ឬស្រីបានតាមរយៈពាក្យបញ្ជាក់ភេទ ។ ពាក្យបញ្ជាក់ភេទទាំងនោះគឺស្រី ប្រុស ឈ្មោល ញី មេ បា ខ្ទើយ ។ ភេទរបស់នាមមាន៣គឺៈ
ឧទាហរណ៍ៈ កូនប្រុស សិស្សប្រុស ក្មេងប្រុស ទាឈ្មោល ត្នោតឈ្មោល ជ្រូកបា លោកមេជុំ ... ។
ឧទាហរណ៍ៈ កូនស្រី សេះញី គោញី មីនាង អ្នកនាង ជីដូន
ឧទាហរណ៍ៈបង ប្អូន កូន ចៅ គោ ក្របី តុ រនាស់ សេចក្តីសុខ ខ្មោច អ្នកនិពន្ឌ.... ។
លិង្គរបស់នាម
នាម នាមទាំងឡាយមានភេទផ្សេងៗគ្នា ភេទរបស់នាមនោះហៅថាលិង្គ ។ លិង្គមាន ៣យ៉ាងគឺ បុំលិង្គ ( ប៉ុងលិង្គ ) , ឥត្ថិលិង្គ , នបុំសកលិង្គ ។ បុំលិង្គគឺភេទសម្រាប់មនុស្សប្រុស សត្វ ឬវត្ថុឈ្មោល , ឥត្ថិលិង្គ គឺភេទសម្រាប់សំគាល់មនុស្សស្រី សត្វ ឬវត្ថុញី នបុំសកលលិង្គជាភេទសំគាល់មនុស្ស សត្វ ឬវត្ថុខ្ទើយ គឺភេទមិនមែនជាប្រុស ឬជាស្រី ជាឈ្មោល ឬញី ។ តាមដោយក្បួនបញ្ញត្តិ ហោរា នាមរបស់មនុស្សប្រុស ងាយរបស់មន្រ្តីដឹងជាបុំលិង្គ ។ នាមរបស់មនុស្សស្រី នាមរបស់ ស្រុក ភូមិ នគរ វត្ត សឹងជាឥត្ថិលិង្គ ។ នាមរបស់មនុស្សខ្ទើយជានបុំសកលិង្គ ។ ឯក្នុងល្បែងខ្លះ វត្ដុជាគ្រឿងលេងសឹងជា ០ត្ថិលិង្គ ដូចអង្គញ់ មេច្រប៉ឹក .... ។ លិង្គប្រើជាពាក្យសម្រាប់ប្រុសស្រី ដូចជាពាក្យថាៈ មាន ឱ តា ពូ ធំ អយ្យកា កុមារ យក្ស យក្ខ ចោរ វាទី វាទិន ភិក្ខុ សាមណេរ គោ ។
ៈ សុខា អាត្នោត ស្វាយខ្វិះ ភ្នំពេញ ... ។
មុខងាររបស់នាមមានដូចតទៅៈ
· គុណនាម ( នាមទី២ គុណនាម ) ឧទាហរណ៍ៈ យុវជន កម្ពុជា ទឹកត្រី ផ្ទះថ្ម....
· កិរិយា ឧទាហរណ៍ៈ កុលាបផ្កាច្រើនណាស់ ។ ថ្ងៃនេះភ្លៀងខ្លាំងណាស់
· គុណកិរិយា ឧទារហណ៍ៈ ខ្ញុំទៅផ្សារ ។ នាងនិងម្តាយនាងមកភ្នំពេញ ។
· ប្រធាន ឧទាហរណ៍ៈ សុភី រាំរបាំ ។ ពូសុខមកពីភ្នំពេញ ។
កម្មបទ