Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2020-09-03 17:44

សិក្សាបែងចែកប្រភេទពាក្យទាំងបួន ទំនិញ ប្រដាល់ ថ្មើរ កញ្ចាស់ ដោយសិក្សាវិភាគតាមរយៈ លក្ខណៈវិនិច្ច័យរូបសម្ពន្ធ និងន័យនិយម  ។

ទំនិញ        

លក្ខណៈវិនិច្ឆ័យរូប សម្ពន្ធ

  • ទំនិញ > ទិញ + [-អ៊ ម/ ន -] ទម្រង់ [-ពសព/ ព -]
  • ទំនិញ > បានមកពីកម្លាយនៃពាក្យឬស ទិញ ដែលមានថ្នាក់ពាក្យជាកិរិយាសព្ទ ។ ហើយកាលណាដែលពាក្យ ទំនិញ វាចូលរួមនៅក្នុងសម្ពន្ធវាអាចមានមុខងារជា ប្រធាន កម្មបទ ។ ឧ. ទំនិញនេះថ្លៃណាស់ ។ ( ថ្នាក់ពាក្យជានាម ​ហើយមុខងារជាប្រធាន ) ។ ឧ. រថយន្តមួយគ្រឿងបានដឹកទំនិញចេញពីក្រុងភ្នំពេញ ។ ( ថ្នាក់ពាក្យជានាម មុខងារជាកម្មបទ )

ប្រដាល់

លក្ខណៈរូប  សម្ពន្ធ

  • ប្រដាល់ > ដាល់ + [ ប្រ- ] ទម្រង់ [ ពសព ]
  • ប្រដាល់ > បានមកពីការកម្លាយនៃពាក្យឬស ដាល់ ដែលមានថ្នាក់ពាក្យជាកិរិយាសព្ទ ។

ហើយកាលណាដែលពាក្យ ប្រដាល់ វាចូលរួមនៅក្នុងសម្ពន្ធវាអាចមានមុខងារ គុណនាម ប្រធាន កិរិយា កម្មបទៈ

ឧ. អ្នកប្រដាល់ខ្មែរម្ខាងបានទទួលមេដៃមាសពីស៊ីហ្គេម ។ ( ថ្នាក់ពាក្យ កិរិយា មុខងារជាកិរិយា )

  • ពាក្យ « ប្រដាល់ » ( កិ ) ដាល់គ្នាទៅវិញទៅមក ប្រដាល់ប្រតប់ ដាល់តប់គ្នា ។ ឧ. គាត់ខំប្រដាល់ដើម្បីជីវីត ។ ក្នុងន័យចំ មានន័យថា គាត់មានអាជីពជាអ្នកប្រដាល់ ។ រីឯន័យធៀបវិញមានន័យថា​គាត់ខំជំនះរាល់ឧបសគ្គដែលកើតមាននៅក្នុងជីវីត ។ ឧ. គាត់ខំប្រដាល់ដើម្បីជីវីត  ។​ក្នុងន័យចំ មានន័យថាគាត់មានអាជីពជាអ្នកប្រដាល់ ។ រីឯន័យធៀបវិញមានន័យថា​ គាត់ខំជំនះរាល់ឧបសគ្គដែលកើតមាននៅក្នុងជីវីត ។

ថ្មើរ

លក្ខណៈរូប សម្ពន្ធ

  • ថ្មើរ > ដើរ + [ម -] [ពសព ]

បើផ្អែកតាមលក្ខណៈវិនិច្ឆ័យរូបនិយម និងវិនិច្ឆ័យសម្ពន្ធ ភាសាខ្មែរគេចាត់ទុកជាអវិភត្តិភាសា ។

          ថ្មើជានាមការណ៍ដែលបានមកពីការកម្លាយនៃពាក្យឬស ដើរដែលមានថ្នាក់ពាក្យជាកិរិយាសព្ទ ។ ហើយកាលណាដែលពាក្យ ប្រដាល់ វាចូលរួមនៅក្នុងសម្ពន្ធវាអាចមានមុខងារនាម គុណកិរិយា ប្រធាន កម្មបទ ...

ឧទាហរណ៍ៈ តារាបានធ្វើដំណើរដោយថ្មើជើង  ។ ( ថ្នាក់ពាក្យ កិរិយា មុខងារជាមិនផ្ទាល់កម្មបទ ) ។

          ពាក្យថ្មើរ ( ន  ) អ្នកដើរ អ្នកធ្វើដំណើរ អ្នកត្រាច់ចរ ពនេចរ ។

ឧទាហរណ៍ៈ ថ្មើរព្រៃដើរប្រមាញ់សត្វ ។ ក្នុងន័យចំ មានន័យថា ពួកព្រានព្រៃដើរបរបាញ់សត្វ ។ ចំណែកឯក្នុងន័យធៀបវិញ មានន័យថាទ័ពព្រៃកំពុងតាមវាយប្រហារខ្មាំងសត្រូវ ។

កញ្ចាស់

លក្ខណៈរូប សម្ពន្ធ

កញ្ចាស់ > ចាស់ + [ក ញ -] ទម្រង់ [ពសព ]

          កញ្ចាស់ជាគុណនាមដែលបានមកពីការកម្លាយនៃពាក្យឬស ចាស់ ដែលមានថ្នាក់ពាក្យជាគុណនាម ។ កាលណាដែលពាក្យ កញ្ចាស់វាចូលរួមនៅក្នុងសម្ពន្ធវាអាចមានមុខងារ ជាគុណនាម ប្រធាន កម្មបទ...។

ឧទាហរណ៍ៈ កង់កញ្ចាស់មួយគ្រឿងនេះវាជារបស់ខ្ញុំ ។ ( ថ្នាក់ពាក្យ។ គុណនាម មុខងារ ប្រធាន )

លក្ខណៈន័យនិយមៈ

ពាក្យកញ្ចាស់ ( គុ) អ្វីដែលចាស់ ទីទៃពីថ្មី ។

ឧទាហរណ៍ៈ ក្បាលកញ្ចាស់ ។ ន័យចំមានន័យថា មនុស្សដែលមានស្កូវដុះពាសពេញក្បាល ។ ឯក្នុងន័យធៀបវិញគឺថាពាក្យកញ្ចាស់នេះប្រើក្នុងន័យបន្តុបបង្អាក់ក្នុងន័យមើលងាយមើលថោកចំពោះមនុស្សធំពេញវ័យ ដែលចូលចិត្តធ្វើខ្លួនដូចជាកូនក្មេង  ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login