2020-09-05 10:10
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នាយកប្រតិបត្តិ ជាមនុស្សដែលត្រូវបានក្រុមប្រឹក្សាភិបាលប្រគល់សិទ្ធិអំណាច់ ដើម្បីធ្វើការគ្រប់គ្រងចាត់ចែង ដឹកនាំ និងត្រួតពិនិតស្ថាប័នទាំងមូល។នាយកប្រតិបត្តិ ជាអ្នកគ្រប់គ្រងដែលមានមុខតំណែងខ្ពស់ជាងគេនៅក្នុង ស្ថាប័ន រឹក្រុមហ៊ុន។ គេជាអ្នកប្រតិបត្តិការងារស្របទៅនឺងច្បាស់បញ្ញាតិ និងវិធានវិន័យ ទូទៅដែលកំនត់ដោយក្រុមប្រឹក្សាភិបាល។ ជាពិសេស ជាអ្នកត្រូវធ្វើអោយបានសំរេចនូវ ទស្សនវិស័យ បេសកកម្ម គោលដៅ និង ផែនការយុទ្ធសាស្រ្តរបស់ស្ថាប័ន រឺ ក្រុមហ៊ុន។ ក្រុមប្រឹក្សាភិបាល៖ ក្រុមប្រឹក្សាភិបាលជាមនុស្សដែលត្រូវបានជ្រើសតាំងឡើង ដោយការបោះឆ្នោតរបស់ម្ចាស់ភាពហ៊ុន ដើម្បីអោយមើលការខុសត្រូវ។ ដូចនេះ ក្រុមប្រឹក្សាភិបាលមានសិទ្ធិក្នុងការជ្រើសរើស វាយតម្លៃ ផ្តល់រង្វាន់ រឺ ធ្វើការដោះដូរនាយកប្រតិបត្តិ ហើយក៏ជាអ្នកកំនត់នូវគោលដៅជាយុទ្ធសាស្រ្ត ទស្សនវិស័យ បេសកកម្មរបស់ក្រុមហ៊ុននិងពិនិត្យមើលការអនុវត្តន៍ប្រព័ន្ធហិរញ្ញវត្ថុផងដែរ។ មិនត្រឹមតែប៉ុណ្ណោះក៏ជាអ្នកធានានូវក្រមសីលធម៍ទំនួលខុសត្រូវសង្គម និងច្បាស់ណែនាំផងដែរ។