ប្រទេសកម្ពុជាមានផ្លូវដែកពីរខ្សែគឺ៖
- ខ្សែទី១៖ ចេញពីភ្នំពេញទៅអូរាំងឪ កាត់ខេត្តនិងរាជធានីៈ រាជធានី ភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ មានប្រវែង ៣៨៥ គូឡូម៉ែត្រ ។
- ខ្សែទី២៖ ចេញពីភ្នំពេញទៅក្រុងព្រះសីហនុកាត់ ភ្នំពេញ កណ្តាល តាកែវ កំពត កែប និងក្រុងព្រះសីហនុ ប្រវែង២៦៦គីឡូម៉ែត្រ ។
ការស្តរនិងអភិវឌ្ឍផ្លូវដែកមានសារប្រយោជន៍ដូចជា៖
- តភ្ជាប់ផ្លូវដែកដែលខូចខាតកាលពីសម័យសង្គ្រាមដើម្បីប្រើប្រាស់ឡើងវិញនិងពង្រីកបន្ថែម
- តភ្ជាប់ទៅប្រទេសជិតខាង
- ងាយស្រួលដឹកជញ្ជូនទំនិញនិងផលិតល
- ងាយស្រួលដឹកអ្នកដំណើរ អ្នកទេសចរណ៍ជាតិ អន្តរជាតិ អស់សោហ៊ុយតិច
- ដឹកទំនិញបានច្រើន ថោកជាងផ្លូវថ្នល់
- ជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើផ្លូវថ្នល់
- ជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ៕