គេរៀបចំឋានានុក្រមខេត្តក្រុងនៅកម្ពុជា ៧ប្រភេទដាច់ដោយឡែកពីគ្នាមានដូចជា៖
- ខេត្ត. ក្រុងប្រភេទទី១៖ ខេត្តក្រុងទាំងឡាយណាដែលមានសេដ្ឋកិច្ចរឹងមាំ និងមានចំនួនប្រជាជនច្រើនជាងគេមានដូចជា៖ កំពងចាម ក្រុងភ្នុំពេញ ព្រោះមានសេដ្ឋកិច្ចរឹងមាំ ជាមជ្ឈមណ្ឌលទាក់ទាញខ្ពស់ខាងសេដ្ឋកិច្ច ( វិនិយោគទុនជាតិ និងអន្តរជាតិ )
- ខេត្តរឹងមាំ៖ ខេត្តទាំងឡាយណាដែលមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំងក្លា និងមានប្រជាជនច្រើនមានដូចជា៖ខេត្តកំពងចាម កណ្តាល និងបាត់ដំបង ព្រោះមានឧស្សាហកម្មធុនតូចនិងមានសិប្បកម្មមានចំនួនច្រើន ទិន្នផលកសិកម្ម និងផលិតកម្មមានចំនួនច្រើនបង្គួរ
- ខេត្តក្រុងផ្សារភ្ជាប់និងវិស័យទេសចរណ៍៖ ខេត្តទាំងឡាយណាដែលមានតំបន់ទេសចរណ៍ច្រើន ហើយអាចទាក់ទាញភ្ញៀវទេសចរណ៍ចូលទស្សនា បានច្រើនមានដូចជា ៖ ខេត្តសៀមរាប ក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងកណ្តាល
- ខេត្តក្រុងផ្សារភ្ជាប់និងសកម្មភាពកំពង់ផែ៖ ខេត្តទាំងឡាយណាដែលស្ថិតនៅជាប់និងផ្លូវទឺកហើយឆ្លងកាត់ដើម្បីដឹកអ្នកដំណើតនិងទំនិញចេញចូលបាន ។ ខេត្តទាំងនោះមានដូចជា៖ ខេត្តព្រះសីហនុ កោះកុង រាជធានីភ្នំពេញ កំពង់ចាម សៀមរាប កំពងឆ្នំាង ក្រចេះ ស្ទឹងត្រែង ...។
- ខេត្តផ្សារភ្ជាប់និងព្រំដែន៖ ខេត្តទាំងឡាយណាដែលមានព្រំប្រទល់ជាប់និងប្រទេជិតខាង ហើយអាចនាំទំនិញចេញចូលបានព្រោះប្រទេសជិតខាងមានដូចជា៖ ច្រកចាំយាម ( កោះកុង ) , ច្រកផ្សារព្រំ ( ប៉ៃលិន ) ច្រកប៉ោយប៉ែត ( បន្ទាយមានជ័យ ) , ច្រកបាវិត ( ស្វាយរៀង ) ,ច្រកភ្នំដិន ( តាកែវ ) ,ច្រកជ្រៃធំ និងក្អមសំណ ( កណ្តាល ) និងច្រកព្រំដែនដទៃទៀតមានដូចជា៖ ច្រកសំពៅលូន ( បាត់ដំបង ) ច្រកដាក់ដាំ ( មណ្ឌលគិរី ) ច្រកអូយដាវ ( រតនគិរី )ច្រកត្រពាំងថ្លុង ( កំពង់ចាម ) ... ។
- ខេត្តដែលមានកម្លាំងសេដ្ឋកិច្ចខ្សោយ៖ ជាខេត្តដែលមានសកម្មភាពឧស្សាហកម្ម និងពាណិជ្ជកម្មនៅទុនខ្សោយមានដូចជា៖ តាកែវ ព្រៃវែង កំពង់ឆ្នាំង កំពត់ និងកំពងធំ
- ខេត្តដាច់ស្រយោល៖ ខេត្តទាំងឡាយណាដែលស្ថិតនៅឆ្ងាយពីរាជធានី ជាប់និងព្រំដែនប្រទេសជិតខាង ឆ្ងាយពីផ្លូវពាណិជ្ជកម្មពីហេដ្ឋារចនាសម្ព័ន្ធទំនើបៗពិសេសមានប្រជាជនរស់នៅតិច និងមានសកម្មភាពសេដ្ឋកិច្ចខ្សោយ មានដូចជាៈ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ ។