Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អំណាចរដ្ឋបាលកណ្តាល មានតួនាទីបំពេញមុខងារដ្ឋបាលក្នុងលំដាប់ថ្នាក់លើ និងស្ថិតក្នុងលំក្របខ័ណ្ឌជាតិទាំងមូល ហើយមានកាតព្វកិច្ច រៀបចំកិច្ចការប្រទេសជាតិ ។ អំណាចរដ្ឋបាលកណ្តាល គឺមានទីស្តីគណៈរដ្ឋមន្ត្រី និងភ្នាក់ងារស្ថិនៅក្រោមឧវាទរបស់រដ្ឋមន្ត្រី និងមានមន្ត្រីអ្នកមានវិជ្ជាជីវៈផ្សេងៗទៀតជាជំនួយការ ។ នៅក្នុងកិច្ចការៀបចំប្រទេសជាតិ បើទោះបីជាមានខ្វះចន្លោះក្នុងសកម្មភាពរបស់រដ្ឋាភិបាលទាំងឡាយក្តី ក៏រដ្ឋបាលកណ្តាលដែលមានឧត្តមភាពលើសគេនោះ មានករណីកិច្ចទទួលខុសត្រូវទាំងអស់ ។
ក. គុណសម្បត្តិ ៖
- រដ្ឋបាលកណ្តាលមានភាពខ្លាំង ដូចនេះវាមានភាពងាយស្រួលដល់កាឯកភាពក្នុងការអនុវត្តការងារទាំងឡាយដូចគ្នាទាំងអស់ ពោលគឺ គ្មានករណីពីសេសដោយឡែកនៅមូលដ្ឋានណាមួយឡើយ ។
ខ. គុណវិបត្តិ ៖
- ការប្រមូលផ្តុំអំណាចរដ្ឋបាលនៅតែមួយកន្លែង និងធ្វើឲអ្ន​កដំណើការរដ្ឋបាលកណ្តាលមានបន្ទុកធ្ងន់ធ្ងរពេក អ្វីៗទាំងអស់ត្រូវឡើងមកអំណាចកណ្តាលទាំងអស់ ដើម្បីសម្រេច​ នោះគេនិងជួបការលំបាកក្នុងការធ្វើការដែលមានចំនួនយ៉ាងច្រើនលើសលុប ។ ប្រាធានស្ថាប័ននៅរដ្ឋបាលកណ្តាលធ្វើការងារតាំងពីកិច្ចការធំដុំ រហូតដល់កិច្ចការមិនសំខាន់តូចតាច ។
- ការរៀបចំផែនការល្អនៅលើក្រដាស់ ដែលរដ្ឋបាលកណ្តាលបានធ្វើតែគ្មានភាពជាក់ស្តែង ព្រោះថ្នាក់ក្រោមមិនអាចនិងធ្វើការងារកើត ។
- សេចក្តីសម្រេចដែលចេញពីលើទៅមិនអាចមានប្រសិទ្ធភាពនៅថ្នាក់ក្រោម ព្រោះអាចខុសនិងសភាពការណ៍ជាក់ស្តែងសម្រាប់ជីវភាពរស់នៅ​របស់ប្រជាជនផ្ទាល់ ។
- ការចូលរួមពីប្រជាពលរដ្ឋបានតិចតួច និងពុំសូវមានការទទួលខុសត្រូវលើសសមិទ្ធផល​ដែលរដ្ឋបាលបានស្ថាបនាឡើង ។
- ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រសង្គម ប្រទេសនីមួយៗបានប្រកាន់យករបៀបគ្រប់គ្រងខុសៗគ្នាដោយផ្អែកលើស្ថានភាពជាក់ស្តែង នៃប្រពៃណី វប្បធម៍ ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រទេសជាតិខ្លួន ។
សន្និដ្ឋាន ៖
  ដូចនេះ ដើម្បីជាសវាងការប្រមូលផ្តុំអំណាច​នៅរដ្ឋបាលកណ្តាល គេមានវិធានការបែងចែកអំណាចកណ្តាលឲនៅភ្នាក់ងារដ្ឋ ដែលនៅតាមទីកន្លែងជាប់ជាមួយប្រជាជន ។ ការបែងចែកអំណាចកណ្តាលនេះ គេហៅថា វិសហមជ្ឍការ


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login