អាណានិគមហូឡង់ធ្វើឱ្យប្រទេសឥណ្ឌូណេស៊ីទទួលបានគុណសម្បត្តិនិងគុណវិបត្តិដូចជា
ក. គុណសម្បត្តិ
- សេដ្ឋកិច្ចនៅកោះស៊ូម៉ាត្រា ក្នុងរយៈពេលជាង ៣០ឆ្នាំដំបូងមានការផ្លាស់ប្តូរគួរឱ្យកត់់សម្គាល់
- ស៊ូម៉ាត្រាក្លាយជាអ្នកផ្គត់ផ្គងថ្នាំជក់ដ៏ធំបំផុតនិងមានគុណភាពល្អដាច់គេនៅក្នុងចំណោមប្រទេសផ្គត់ផ្គងថ្នាំជក់ពិភពលោក
- នៅពេលដែលបានគេរកឃើញកំណប់ប្រេងកាតទស្សវត្សរ៍ឆ្នាំ ១៩២០ទឹកដីស៊ូម៉ាត្រាបានក្លាយជាទីតាំងក្រុមហ៊ុនប្រេងសែលភូមិន្ទរបស់ហូឡង់ ។
ខ. គុណវិបត្តិ
- មានការជិះជាន់យ៉ាងឃោរទៅលើប្រទេសឥណ្ឌូណេស៊ីដោយភ្ជាប់នឹងនយោបាយរើសអើងពណ៌សំបុរ ដែលអាណានិគមនិយមហូឡង់បានប្រកាន់នោះបានធ្វើឱ្យជនជាតិឥណ្ឌូណេស៊ីរងទុកក្ខវេទនាក្រលំបាកតោកយ៉ាងក្រៃលែង
- ការធ្វើពាណិជ្ជកម្មផ្តាច់មុនរបស់ហូឡង់ធ្វើឱ្យប៉ះពាល់សេ្ឋកិច្ចនៅប្រជុំកោះឥណ្ឌូណេស៊ីយ៉ាងខ្លាំង
- ពួកគេអាចបំផ្លាញពាណិជ្ជកម្មបន្តិចម្តងៗ ក្នុងតំបន់ដែលមានជីវិតរាប់រយឆ្នាំមកហើយនោះ
- ពួកពាណិជ្ជករតូចតាចត្រូវបានគេកំណត់ព្រំដែនក្នុងការក្នុងការធ្វើពាណិជ្ជកម្មតាមតំបន់
- ទីក្រុងសំខាន់ៗទទួលរងគ្រោះដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរនារដូវវស្សាជារៀងរាល់ឆ្នាំ ហើយប្រជាជនត្រូវរងគ្រោះដោយជំងឺគ្រុនចាញ់ និងជំងឺរាតត្បាផ្សេង
- ជីវភាពរស់នៅរបស់ប្រជាជនឥណ្ឌូណេស៊ីនៅទីក្រុងនានាស្ទើរតែទាំងអស់កាន់តែលំបាកឡើង ។