ប្រទេសកម្ពុជាចែកជា៤តំបន់គឺៈ
- តំបន់វាលរាបៈ មានរាជធានីភ្នំពេញ កណ្តាល កំពង់ចាម ស្វាយរៀង ព្រៃវែង និងតាកែវ ហើយប្រមូលផ្តុំប្រជាជនចំនួន ៦៥៤៧៩៥៣ នាក់ ស្មើនឹង៤៨.៨៨% ។
- តំបន់ទន្លេសាបៈ មានខេត្តកំពង់ធំ សៀមរាប បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ និងប៉ៃលិន ហើយប្រមូលផ្តុំប្រជាជនចំនួន ៤៣៥៦៧០៥ នាក់ស្មើនឹង ៣២.៥២ ។
- តំបន់ឆ្នេរសមុទ្រៈ មានខេត្តព្រះសីហនុ កំពត កែប និងកោះកុង ប្រមូលផ្តុំប្រជាជនចំនួន ៩៦០៤៨០ ស្មើនឹង ៧.១៧% ។
- តំបន់ខ្ពង់រាបនិងតំបន់ភ្នំៈ មានខេត្តកំពង់ស្ពឺ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ និងព្រះវិហារ ហើយប្រមូលផ្តុំប្រជាជនចំនួន ១៥៣០៥៤៤ នាក់ស្មើនិង ១១.៤៣ %។