ក. បរិស្ថានគឺយើងទាំងអស់គ្នា និងអ្វីៗដែលនៅជុំវិញខ្លួនយើង រួមមានភាវៈមានជីវិត និងគ្មានជីវិតដែលយើងអាចមើលឃើញ ឬមើលមិនឃើញស្តាប់បាន ឬស្តាប់មិនបាន ធំក្លិច ឬ មិនធំក្លិច ដឹង ឬមិនដឹងរសជាតិ ឬ សូរ ឬ មិនឭសូរហើយភាវៈទាំងនេះមានទំនាក់ទំនង ឬ ជិះឥទ្ធិពលគ្នាទៅវិញទៅមកលើផែនដីនេះ ។
ខ. ការបំពុលបរិស្ថាន គឺការធ្វើឪ្យកខ្វក់ដល់បរិស្ថាន ៖
- ការបំពុលទឹក ការចោលសំរាប ឬ បញ្ចេញសំណង់រឹង រាវ ....
- ការបំពុលដី ជាតិគីមី សំណង់រឹង រាវ នៅលើដីកប់ ក្នុងដី ...
- ការបំពុល ផ្សែងពុលពីភ្នំភ្លើង ពីរោងចក្រ ពីរថយន្ដ ...
- ការបំពុលដោយសូរសំឡេង សំឡេងយាន្ដយន្ដ ម៉ាស៊ីនរោងចក្រ...
គ. កត្តាដែលធ្វើឪ្យបរិស្ថានមានការប្រែប្រួល ៖
- គំនិតបែបវិទ្យាសាស្រ្តទំនើបដែលឈរលើមូលដ្ឋានថាមនុស្សជាម្ចាស់លើធម្មជាតិ មនុស្សមិនមែនជាផ្នែកមួយនៃធម្មជាតិ
- ការលូតលាស់ផ្នែកឧស្សាហកម្ម ទីក្រុងនិងទីប្រជុំជន ដែលឈរលើមូលដ្ឋានទាញយកផលដោយគ្មានព្រំដែនធម្មជាតិ និងជួនកាលពីមនុស្សដខ្លួនឯងផងដែរ ។
- បច្ចេកវិទ្យាទំនើបបានផ្ដល់លទ្ធភាពដល់មនុស្សជាតិក្នុងការកែប្រែបរិស្ថានឪ្យមានការប្រែប្រួលយ៉ាងឆាប់រហ័ស ដែលជាទូទៅឆ្ពោះទៅកាន់ផ្លូវអវិជ្ជមាន ។