ភាពខុសគ្នារវាងដង់ស៊ីតេ និងរបាយប្រជាជនកម្ពុជាក្នុងតំបន់វាលរាបនិងតំបន់ភ្នំនិងខ្ពស់រាប គឺបណ្តាលមកពីៈ
តំបន់វាលរាបៈ
- មានទីតាំងរាជធានីដែលជាតំបន់ប្រមូលផ្តុំគ្រប់ស្ថាប័នជាតិធំៗទាំងផ្នែកសេដ្ឋកិច្ច វប្បធម៌ នយោបាយ រដ្ឋបាល...
- សំបូរដីមានជីវជាតិ និងផ្លូវទឹកប្រសើរដល់កសិកម្ម
- មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងមានលក្ខណៈល្អប្រសើរ
- មានសេវាសង្គមគ្រប់គ្រាន់ ( សាលារៀន មន្ទីរពេទ្យ... )
- សំបូរស្បៀងនិងចំណីអាហារ
- មានលក្ខខណ្ឌល្អប្រសើរសម្រាប់ការរស់នៅរបស់ប្រជាជន....
តំបន់ភ្នំ និង ខ្ពង់រាប
- ទីតាំងស្ថិតនៅឆ្ងាយពីទីប្រជុំជន
- ខ្វះហេដ្ឋារចនាសម្ព័ន្ធសង្គម
- ខ្វះសេវាសង្គម ( សាលារៀន មន្ទីពេទ្យ... )
- លក្ខខណ្ឌធម្មជាតិពុំអនុគ្រោះ
- ជាតំបន់ដីខ្ពស់សំបូរព្រៃឈើ ( ជម្រកមូស គ្រុនចាញ់... ) ។