Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


កត្តាដែលធ្វើឱ្យបាត់បង់ព្រៃឈើ មាន ៖

ក. កត្តាមនុស្ស ជាង ៩០% ៖

  • បញ្ហាសង្រ្គាម បន្ទុះគ្រាប់ បាញ់បញ្ឆេះព្រៃបំផ្លាញសត្រូវ
  • ការធ្វើអាជីវកម្មព្រៃឈើក្នុងទ្រង់ទ្រាយធំបែបអនាធិបតេយ្យ
  • កំណើនប្រជាជននាំឱ្យមានតម្រូវការផ្សេងៗដូចជា រានព្រៃធ្វើលំនៅស្ថាន ​និងរៀបចំហេដ្ឋានរចនាសម្ព័ន្ធ ផ្លូវស្ពាន
  • តម្រូវការប្រើប្រាស់ ធ្វើអុស ធ្យូងដុត
  • តម្រូវការក្នុងការងារសំណង់រោងចក្រ (ឈើពុម្ពជាដើម)
  • តម្រូវការគ្រឿងសង្ហារឹម (តុ ទូ កៅអី)
  • ជំនីកយករ៉ែ
  • កំណើនតម្រូវការដីដាំដុះ ពិសេសនៅតំបន់ឦសាន ដែលអនុវត្តកសិកម្មព្រៃដុត
  • ការដុតព្រៃយកសត្វ
  • ការដែលធ្វើឱ្យកើតមានភ្លើងឆេះព្រៃដូចជា ទុកងងើកភ្លើងចោលការចោលកន្ទុយបារីក្នុងព្រៃ ជាហេតុនាំឱ្យភ្លើងឆេះព្រៃឈានដល់ការបាត់បង់ព្រៃឈើ ។

ខ. កត្តាធម្មជាតិ មានតិចតួចអាចជា ៖

  • ភ្លើងឆេះព្រៃនៅរដូវក្តៅ
  • បន្ទុះភ្នំភ្លើង
  • ព្យុះ
  • ទឹកជំនន់
  • ការប្រែប្រួលអាកាសធាតុ (ក្តៅត្រជាក់ភ្លាមៗឬស្ងូតហែងខ្លាំង) ។​

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login