Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
គ្រប់គ្រង
2020-09-24 18:34

១. ទ្រឹស្តីនៃការជំរុញទឹកចិត្តរបស់លោក Maslow លោកបានបែងចែកតម្រូវការរបស់មនុស្សជា ៥យ៉ាង​ដោយគិតចាប់ពីតម្រូវការស្មុកស្មាញរហូតដល់តម្រូវការពេញលេញមានដូចជា៖

  • តម្រូវការជីវសាស្ត្ររូមមាន អាហារ ទឹក ខ្យល់ដកដង្ហើម ជំរក សម្លៀកបំពាក់
  • តម្រូវការសុវត្ថិភាព សន្តិសុខ ការរួចផុតពីការឈឺចាប់
  • តម្រូវការសង្គមរួមមានមិត្តភាព កម្មសិទ្ធិ ទំនាក់ទំនងសង្គម
  • តម្រូវការកិត្តយសរួមមាន ការគោរព ការតម្លើតឋានៈ ការទទួលស្គាល់ស្នាដៃ។
  • តម្រូវការពេញលេញ មានសមត្ថភាពពេញលេញ ការអភិវឌ្ឍការលើងឋានៈ ការសម្រេចស្នាដៃ និងភាពលេធ្លោ។

២. ទ្រឹស្តីXនិងទ្រឹស្តីYមានដូចតទៅ៖

  • ទ្រឹស្តីXមានន័យថានិយោជិតមិនចូលចិត្តការងារ និងមានបំណងគេចពីការងារ។ ចំពោះនិយោជិតបែបនេះអ្នកគ្រប់គ្រងត្រូវបង្កើនការត្រួតពិនិត្យ ឬគម្រោបគម្ហែងដាក់ទណ្ឌកម្ម ដើម្បីសម្រេចនូវគោលបំណង។
  • ទ្រឹស្តីY មានន័យថាមនុស្សខំប្រឹងធ្វើការងារ ដោយស្វ័យទិសដៅ និងស្វ័យត្រួតពិនិត្យ ហើយមានការផ្តោតចិត្តចំពោះទិសដៅ មនុស្សបែបនេះមានការទទួលខុសត្រូវ មានសមត្ថភាពអាចសម្រេចចិត្តបានល្អ។

៣. ទ្រឹស្តីកត្តា២យ៉ាង៖

  • លក្ខខណ្ឌខាងក្រៅ៖ មានន័យថា ប្រាក់ខែ សន្តិសុខការងារ ស្ថានភាពការងារ ឋានៈគោលនយោបាយ និតីវិធីក្រុមហ៊ុន គុណភាពនៃទំនាក់ទំនងអន្តរបុគ្គល ក្នុងចំណោមមិត្តរួមការងារជាមួយថ្នាក់ដឹកនាំ និងជាមួយអ្នកក្រោមបង្គាប់ ពោលគឺស្មើនឹងតម្រូវការលំដាបទាបរបស់ទ្រឹស្តីMaslow តែតម្រូវការជីវសាស្ត្រ តម្រូវការសុវត្ថិភាព តម្រូវការ និងតម្រូវការសង្គម។
  • លក្ខខណ្ឌខាងក្នុង៖ មានន័យថាស្នាដៃ ការទទួលស្គាល់ ការទទួលខុសត្រូវ ភាពជឿនលឿន លិទ្ធភាពលូតលាស ពោលគឺស្មើនឹងតម្រូវការលំដាប់ខ្ពស់របស់លោកMaslow គឺតម្រូវការកិត្តិយស និងតម្រូវការពេញលេញ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login