Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


          ​ការគ្រប់គ្រងកម្លាំងមនុស្សតាម ទ្រឹស្តីរបស់លោក Forde៖

  1. Assembly line Technology៖ ដើម្បីរៀបចំមនុស្សនៅក្នុងក្រុមហ៊ុនគឺរៀបទៅខ្សែចង្វាក់ ។ ពីមុនមនុស្សធ្វើការដោយបុគ្គលដោយខ្លួនឯង គ្រប់ផ្នែកទាំងអស់ដោយមិនគិតពីពេលវេលាការខាតចំណេញ ។ ប៉ុន្តែតាមលោក Forde ការងារមួយត្រូវបែងចែកឲ្យមនុស្ស រាប់រយនាក់ធ្វើតាមខ្សែចង្វាក់នីមួយៗដែលធ្វើឲ្យពួកគាត់ចេះនូវជំនាញនោះកាន់តែច្បាស់ដោយមានអ្នកត្រួតពិនិត្យទៅតាមLine នីមួយៗ ។ ការធ្វើបែបនេះគឺអាចចំណេញច្រើន ទាំងពេលវេលានៃការងារនិងថវិការ ។​
  2. Simple Tasks៖ បុគ្គលិកអាចធ្វើការងារងាយៗមិនចាំចាប់ត្រូវការមនុស្សដែលមានជំនញខ្លាំងពេក ទេចំពោះកម្មករ ។ ដោយយើងត្រូវការតែមនុស្សដែលមានជំនាញតិចដើម្បីត្រួតពិនិត្យទៅតាមជំនាញនីមួយៗតែប៉ុណ្ណោះ ។
  3. Payment for Result ៖​ការបែងចែកការងារទៅតាមលទ្ធផលនៃការងាររបស់ខ្លួន ។ ប្រាក់ខែបានតិចឬច្រើនវាអាស្រ័យលើការខិតខំធ្វើការងាររបស់យើង ។​ធ្វើការតិចទទួលបានលុយតិច ធ្វើការច្រើនទទួលបានលុយច្រើន ។
  4. Technical Control ៖ ការត្រួតពិនិត្យទៅតាមបច្ចេកទេសនៃដំណើរការការងារនៅក្នុងរោងចក្រ ឬក្រុមហ៊ុន ។​យើងត្រូវពិនិត្យប្រព័ន្ធបច្ចេកទេសឲ្យបានល្អិតល្អន់នៅជំនាញនីមួយៗ
  5. Discipline Control ៖ យើងអាចធ្វើការត្រួតពិនិត្យទៅលើវិន័យឲ្យបានម៉តចត់ ។យើងដាក់វិន័យដោយការបង្ខំឬដោយផាកពិន័យដល់បុគ្គលិកទាំងអស់ ដែលមិនគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់ស្ថាប័ននោះ
  6. Staff Engineer៖ បុគ្គលិកនៅក្នុងរោងចក្រច្រើនជាងអ្នកដែលមាន ជំនាញច្បាស់លាស់ ។ បុគ្គលិកសំខាន់ៗជាវិស្វករមាន ជំនាញច្បាស់លាស់តែមួយ ចំនួនតូចប៉ុណ្ណោះដែលធ្វើការជាមួយកម្មករទាំងនោះ
  7. Shop Conform to technology ៖ ការបញ្ចេញទំនិញ ត្រូវទីផ្សារដែលជាតម្រូវការរបស់អតិថិជន ។ ការគ្រប់គ្រងត្រូវទៅតាមជួរខ្សែឈរ និងខ្សែដេក ។ ការគ្រប់គ្រងតាមជួយខ្សែឈរ គឺមានទ្រង់ទ្រាយធំ គ្រប់គ្រងពីថ្នាក់លើមកដល់ថ្នាក់ក្រោមពីចៅហ្វាយនាយរហូតដល់កូនចៅ ។ ខ្សែដេកគឺការគ្រប់គ្រងមានលក្ខណៈរួមគ្នា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login