ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក្រុមហ៊ុនត្រូវមានវិធីក្នុងការអន្ទងចិត្តបុគ្គលិកល្អៗឲ្យនៅធ្វើការក្នុងក្រុមហ៊ុនបានយូរអង្វែងមានដូចខាងក្រោយ៖
១) ផ្តល់បរិយាកាសល្អនៅកន្លែងការងារ (Working Environment)
តើអ្នកធ្លាប់ធ្វើការជាមួយអ្នកគ្រប់គ្រងមួយដែលអង្គុយចាំតែស្ដីបន្ទោស ឬរអ៊ូរទាំច្រើនដែរឬទេ? បើដូច្នេះមែននោះ
ការចាកចេញរបស់បុគ្គលិកមួយចំនួនពីក្រុមហ៊ុនជាបន្តបន្ទាប់មិនមែនជារឿងចៃដន្យនោះឡើយ។ នៅពេលដែលបរិយា
កាសការងារអាប់អួដោយសារតែអ្នកដឹកនាំមួយដែលខ្វះសុជីវធម៌ មិនយល់ចិត្តកូនចៅ និងជះឥទ្ធិពលដល់កន្លែងការងារ
ទាំងមូលជាមិនខាន។ នៅក្នុងក្រុមហ៊ុននីមួយៗ គេមានការប្រុងប្រយ័ត្នខ្ពស់ណាស់ក្នុងការតែងតាំងអ្នកដឹកនាំណាម្នាក់។ យុទ្ធសាស្ត្រដ៏សំខាន់ និងមានប្រសិទ្ធភាព គឺត្រូវជ្រើសរើស ឬ បណ្តុះបណ្តាលអ្នកដឹកនាំមួយដែលមានគុណភាព មានសមត្ថភាពគ្រប់គ្រងធនធានមនុស្សច្បាស់លាស់ ជំនាញ និង ចំណេះដឹងទូលំទូលាយ អាចអនុវត្តគម្រោងនានាតាមផែនការដែលបានកំណត់ ជាពិសេសការធ្វើឲ្យបុគ្គលិកនៅក្រោមបង្គាប់មានភាពស្និទ្ធស្នាលក្នុងកន្លែងការងារកាន់តែច្រើនឡើង។ អ្នកដឹកនាំល្អ គឺជាបុគ្គលដែលស្គាល់ពីចិត្តសាស្ត្ររបស់មនុស្ស និង ផ្តល់ភាពកក់ក្តៅជានិច្ចដល់បុគ្គលិកគ្រប់រូប។
២) ទទួលស្គាល់សមត្ថភាព និងផ្តល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិក (Recognize and Reward)
លុយ និង អត្ថប្រយោជន៍ផ្សេងៗអាចធ្វើជានុយស្ទូចឬទិញទឹកចិត្តមនុស្សមួយចំនួនឲ្យវក់វីនឹងការងាររបស់ក្រុម
ហ៊ុនមួយបាន។ ប៉ុន្តែ នោះមិនប្រាកដមួយរយភាគរយនោះដែរ ត្បិតអីជាធម្មជាតិរបស់មនុស្ស មនុស្សត្រូវការការកោត
សរសើរ ការលើកទឹកចិត្ត និងការទទួលស្គាល់ពីសមត្ថផលរបស់ខ្លួន។ ដូច្នេះ ក្រុមហ៊ុន ឬ អ្នកគ្រប់គ្រងត្រូវថ្លឹងថ្លែង
ចំណុចទាំងនេះឲ្យបានច្បាស់ហើយវាក៏មិនមែនជារឿងមួយដែលពិបាកធ្វើ ឬ ត្រូវចំណាយប្រាក់កាសច្រើននោះដែរ។
គេសង្កេតឃើញថា ជារៀងរាល់ឆ្នាំក្រុមហ៊ុនភាគច្រើនតែងផ្តល់ប្រាក់រង្វាន់ ឬ Bonus យ៉ាងហោចណាស់មួយដង
ដែរសម្រាប់បុគ្គលិកម្នាក់ៗស្មើនឹងម្ដងពីរ ឬ បីដងនៃប្រាក់ខែរបស់ពួកគេទៅតាមលទ្ធភាពរបស់ក្រុមហ៊ុននីមួយៗ។
ការទំនាក់ទំនងរបស់ក្រុមហ៊ុន និងបុគ្គលិក នឹងកាន់តែមានភាពស៊ីចង្វាក់គ្នាជាងនេះ ប្រសិនបើខ្លួនបានផ្តល់អត្ថប្រយោ
ជន៍បន្ទាប់បន្សំតូចៗជាច្រើនទៀត ដូចជាកាដូ ការផ្តល់ជួនប័ណ្ណបញ្ចុះតម្លៃឬ Free ទៅញាំអាហារ និង បង្កើតកម្មវិធីជួប
ជុំសប្បាយៗ ដំណើរកម្សាន្តរួមគ្នាជាដើម ដែលនេះសុទ្ធតែធ្វើឲ្យបុគ្គលិកមានអារម្មណ៍កក់ក្តៅចូលរួមគ្រប់សកម្មភាព
របស់ក្រុមហ៊ុន។
៣) យកចិត្តទុកដាក់ និង ទំនាក់ទំនង (Engagement)
បុគ្គលិកមួយចំនួនមើលទៅហាក់សកម្មនឹងការងារខ្លាំងណាស់។ ប៉ុន្តែ សំនួរសួរថា តើពួកគេមានការទំនាក់ទំនង
និងសម្រេចបានលទ្ធផលដល់កម្រិតណា? បុគ្គលិកកាន់តែមានការប្ដេជ្ញាចិត្ត និង កាន់តែសកម្មក្នុងការងារនៅពេល
ដែលពួកគេមានអារម្មណ៍ថា គំនិត ឬ សំណើរបស់ពួកគេ ត្រូវបានមនុស្សគ្រប់គ្នាយកចិត្តទុកដាក់ និងឲ្យតម្លៃ។ នេះគឺ
ជាគោលការណ៍មួយធ្វើឲ្យពួកគេមានភាពម្ចាស់ការក្នុងការងារកាន់តែប្រសើរឡើង។
៤) ការបណ្តុះបណ្តាល (Training)
សម្រាប់មនុស្សទូទៅ ឱកាសអាជីពការងារ មានសារសំខាន់ដូចការស្វែងរកលុយរបស់ពួកគេដែរ។ បុគ្គលិកមាន
សក្ដានុពលជាច្រើនរូប។ ក្រោយមកខ្លួនបានរកឃើញថា នេះបណ្តាលមកពីក្រុមហ៊ុនរបស់ខ្លួនមិនបានបណ្តុះបណ្តាល
ជំនាញណាមួយដល់បុគ្គលិក ធ្វើឲ្យដៃគូប្រកួតទាញយកទៅបាន។
៥) ការវាយតម្លៃសមត្ថភាពការងាររបស់បុគ្គលិក (Evaluation)
ចំណុចចុងក្រោយនៅពេលនេះគឺការវាយតម្លៃលើសមត្ថភាពការងាររបស់បុគ្គលិក។ គោលបំណងចម្បងនៃ ការវាយ
តម្លៃនេះ គឺធ្វើឡើងដើម្បីវាស់ស្ទង់ពីការអភិវឌ្ឍទៅមុខនិង កំណត់ថា តើបុគ្គលិកនីមួយៗ មានសមត្ថភាពក្នុងកម្រិតណា
ឬបានបំពេញការងារឆ្លើយតបតាមគោលដៅដែលបានកំណត់ហើយឬ នៅ? ការវាយតម្លៃនេះ មានជាអាទិ៍ ឥរិយាបថ
របស់បុគ្គលិក សីលធម៌លទ្ធផល និង សកម្មភាពពាក់ព័ន្ធនៅកន្លែងការងារ។
ការវាយតម្លៃក៏ផ្ដោតជាសំខាន់ផងដែរពីមតិយោបល់ ឬ សំណើផ្សេងៗរបស់បុគ្គលិកទៅកាន់ថ្នាក់ដឹកនាំ ឬ ក្រុមហ៊ុន
ពីអ្វីដែលជាកង្វះខាតត្រូវបំពេញបន្ថែមជួសការងារជាក់ស្តែងដែលពួកគេកំពុងបំពេញ។ ការវាយតម្លៃនេះ ជា
គោលការណ៍ដ៏សមស្របមួយដើម្បីត្រួតពិនិត្យ និងលើកស្ទួយបុគ្គលិកនៅក្រុមហ៊ុនសម្រាប់បង្កើតបរិយាការងារឲ្យដើរ
រលូនទៅមុខបាន៕