Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

មាត្រា១៧ - សមាសភាពបុគ្គលិកដែលត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុល

    ក្នុង​ពេល​ចូល​កាន់​មុខ​តំណែង និង​ក្នុង​ពេល​ចេញ​ពី​មុខ​តំណែង​បុគ្គល​ដូច​ខាង​ក្រោម​នេះ​ត្រូវប្រកាសទ្រ​សម្បត្តិ​របស់​ខ្លួន​ជា​លាយ​លក្ខណ៍​អក្សរ ឬ​ជា​ទម្រង់​អេឡិចត្រូនិច​ទោះ​ជា​ទ្រព្យ​សម្បត្តិ​នោះ​នៅ​ក្រៅ​ប្រទេស​ក្តី ឬ​ក្នុង​ប្រទេស​ក្តី​រួម​ទាំង​បំណុល​ផង​ហើយ​ដាក់​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដោយ​សាមីខ្លួន​ផ្ទាល់ៈ

    ១ - សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា និង​សមាជិក​រាជរដ្ឋាភិបាល។

    ២ - មន្រ្តី​សាធារណៈ​ដែល​មាន​អាណត្តិ​ជ្រើស​តាំង។

    ៣ - សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រធាន​អនុប្រធាន និង​មន្រ្តី​ទាំងអស់​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

    ៤ - មន្រ្តី​រាជការ​ស៊ីវិល​យោធា​ នគរបាល​ជាតិ និង​អ្នក​រាជការ​សាធារណៈ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​ព្រះរាជ​ក្រឹត្យ ឬ​អនុក្រឹត្យ។

    ៥ - មន្រ្តី​ផ្សេង​ទៀត​ដែល​តែងតាំង​ដោយ​ប្រកាស​ហើយ​ត្រូវ​បាន​កំណត់​ឲ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​តាម​បញ្ជី​ដែល​រៀបចំ​ឡើង​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បន្ទាប់​ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ។

    ៦ - ចៅក្រម​អាសនៈ​ចៅក្រម​អយ្យការ​សារការី​ក្រឡាបញ្ជី និង​អាជ្ញាសាលា។

    ៧ - ថ្នាក់​ដឹកនាំ​នៃ​សង្គម​ស៊ីវិល



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login