Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ភាពឈឺចាប់វាមាននៅលើមនុស្សគ្រប់គ្នា តែសណ្ឋាននៃភាពឈឺចាប់វាអាចនឹងខុសគ្នាទៅតាមមនុស្ស។ អ្នកខ្លះឈឺចាប់ដោយសារគ្រួសារ ខ្លះទៀតឈឺចាប់ចំពោះការសិក្សា ហើយមនុស្សមួយចំនួនធំឯទៀតច្រើនតែឈឺចាប់ដោយសារជីវិតស្នេហា។

ប្រសិនជាអ្នកឈឺចាប់ដោយសារតែរឿងស្នេហា ចូរអ្នកគិតថាការដែលយើងស្រឡាញ់នរណាម្នាក់វាជាសិទ្ធិរបស់យើង ហើយបើសិនជាគេមិនស្រឡាញ់យើងវិញវាក៏ជាសិទ្ធិរបស់គេដូចគ្នា។ យើងមិនអាចបង្ខំអ្នកណាម្នាក់ឱ្យមកស្រឡាញ់យើងបានទេ តែបើអាចវាក៏គ្រាន់តែជាសំបកប្រាណដែលគេព្រមមកតែប៉ុណ្ណោះ។ ស្នេហាវាកើតឡើងដោយសារមនុស្សពីរនាក់ព្រមកាន់ដៃហើយឆ្លងកាត់នូវរឿងរ៉ាវទាំងឡាយទើបហៅថាស្នេហាពិតប្រាកដ តែបើគេមិនស្រឡាញ់យើងទេ គួរណាតែប្រលែងគេទៅចុះ ឱ្យគេទៅរកមនុស្សដែលគេស្រឡាញ់ទៅ ហើយគេនឹងមានក្តីសុខក្រោយពេលដែលបានចេញពីជីវិតយើង។

ពេលនេះអ្នកអាចនឹងឈឺចាប់ដោយសារតែបាត់បង់មនុស្សជាទីស្រឡាញ់ទៅ តែមិនអីទេភាពឈឺចាប់នេះវានឹងកន្លងផុតទៅនៅពេលដែលយើងជួបអ្នកណាម្នាក់ដែលសុខចិត្តស្ម័គ្ររួមរស់នៅជាមួយនឹងយើងដោយមិនបាច់បង្ខិតបង្ខំ ហើយវាគឺជាក្តីស្រឡាញ់ពិតរវាងមនុស្សពីរនាក់។

ប្រសិនជាអ្នកឈឺចាប់ ចូរប្រាប់ខ្លួនឯងថា ភាពឈឺចាប់វានឹងធ្វើឱ្យខ្លួនឯងរឹងមាំជាងនេះ និងហ៊ានប្រឈមមុខទទួលយកនូវការឈឺចាប់ទាំងឡាយហើយព្រមក្នុងការដោះស្រាយវាដោយសន្តិវិធី។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://www.facebook.com/photo?fbid=200538058605023&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login