2021-07-18 09:50
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ប្រសិនបើជោគវាសនាវាធ្វើឱ្យអ្នកឈឺចាប់ ចូរចងចាំថាវានឹងបង្រៀនអ្នកឱ្យក្លាយជាមនុស្សដែលរឹងមាំ។ ព្រោះគ្មាននរណាអាចរឹងមាំបានដោយមិនបានឆ្លងកាត់ភាពឈឺចាប់មកពីមុនទេ បើមានគេនិយាយថាខ្លួនគេមិនធ្លាប់ជួបនូវភាពឈឺចាប់អ្វីឡើយ អ្នកគួរតែប្រើសតិសម្បជញ្ញៈរបស់អ្នកគិតថា តើវាអាចទៅរួចបានយ៉ាងម៉េច បើអ្នកខ្លួនឯងទម្រាំតែមកដល់វ័យប៉ុននេះ ឆ្លងកាត់ការឈឺចាប់មកមិនដឹងជាប៉ុន្មានដងទៅហើយនោះ?
_ប្រសិនបើជោគវាសនាធ្វើឱ្យវង្វេងក្នុងផ្លូវដែលដើរមក ត្រូវចាំថាវាកំពុងតែបង្រៀនឱ្យអ្នក ចេះស្វែងរកដំណោះស្រាយ និងផ្លូវមួយផ្សេងទៀតដើម្បីឱ្យទៅដល់គោលដៅដែលអ្នកកំណត់។
_ប្រសិនបើជោគវាសនាធ្វើឱ្យអ្នកដទៃបោកប្រើអ្នក ចូរដឹងវានឹងបង្រៀនអ្នកឱ្យចេះប្រុងប្រយ័ត្នជាងមុន កុំជឿទុកចិត្តមនុស្សដោយងាយ ហើយវានឹងបង្រៀនអ្នកឱ្យឆ្លាតជាងមុន មិនថាក្នុងលក្ខខណ្ឌណាក៏ដោយ។
_ប្រសិនជាជោគវាសនាបណ្តាឱ្យអ្នកត្រូវប្រឈមមុខជាមួយសត្រូវ នោះអ្នកត្រូវគិតថាវាកំពុងតែបង្រៀនឱ្យយើងហ៊ានប្រឈមមុខជាមួយបញ្ហាដែលកើតមាន ហើយបង្រៀនឱ្យយើងយកឈ្នះខ្លួនឯង។
៙កុំបណ្តោយឱ្យសេចក្តីទុក្ខ សេចក្តីលំបាកទាំងឡាយដែលចូលមកក្នុងជីវិតយើងឆ្លងកាត់ទៅដោយសូន្យទទេអី ព្រោះគ្រប់ឧបសគ្គ និងបញ្ហាទាំងអស់ គឺជាការផ្លាស់ប្តូរ និងសុទ្ធតែជាគ្រូដែលចូលមកដើម្បីតែបង្រៀនយើង។
អត្ថបទ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo?fbid=189403463051816&set=a.105573171434846